ស្នងការ​នគរបាល​ខេត្តក្រចេះ ដឹកនាំ​ក្រុមការងារ​នៃ​ស្នងការដ្ឋាន​ប្រគេន​ទៀន​ព្រះវស្សា​២​វត្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2016 ក+ ក-

ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​ស្នងការ​នគរបាល​ខេត្តក្រចេះ​លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត និង​ក្រុមគ្រួសារ​នៅ​ថ្ងៃទី​១៥ កក្កដា បាន​ដឹកនាំ​ក្រុមការងារ​នាយ នាយរង​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​ជាច្រើនរូប​ធ្វើ​ពិធី​ប្រគេន​ទៀន​ព្រះវស្សា​ដល់​វត្ត​ចំនួន​ពីរ​ក្នុង​ខេត្ត​។​
​ទៀន​ព្រះវស្សា​ព្រមទាំង​ទេយ្យទាន​ជាច្រើន​ទៀត ត្រូវ​នាំយកទៅ​ប្រគេន​ជូន​ដល់​ព្រះ សង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចំនួន​ពីរ​វត្ត រួមមាន​វត្ត​២​ធ្នូ ក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល និង​វត្ត ក្រចេះ នៅ​សង្កាត់​ក្រចេះ ក្រុង​ក្រ​ក្រចេះ ព្រមទាំង​បច្ច័យ​កសាង​ក្នុង​វត្ត​ចំនួន​៦​លាន​រៀន ផងដែរ​។​
​មានប្រសាសន៍​សំណេះសំណាល​ជាមួយនិង​ព្រះសង្ឃ តាជី យាយជី និង​ពុ​ទ្ឋ​បិ​ស័​ទ្ឋ ក្នុង​ពិធី​នោះ​ក្រៅពី​ការ​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​ឲ្យ​សួរសុខទុក្ខ​របស់​ឯក​ឧ​ត្ត​ម​អភិបាលខេត្ត លោក ស្នងការ​នគរបាល​ខេត្ត ក្រចេះ​លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត បាន​សម្តែង​ការ​អរគុណ ចំពោះ​ពុ​ទ្ឋ​បរិ​ស័​ទ្ឋ​ចំណុះ ដែលជា​និច្ច​ជា​កាល​តែងតែ​ចូលរួម​ថែរក្សា​សម​ទ្ឋ​ផល និង​សុខ សន្តិភាព​ព្រមទាំង​បាន​ចូល រួម​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​
​លើសពីនេះ ទៅទៀត​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​ផ្តាំផ្ញើរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ពុ​ទ្ឋ​បរិ​ស័​ទ្ឋ​មានការ ប្រុងប្រយ័ត្ន​ព្រោះ​រដូវវស្សា មាន​ខ្យល់​កន្ត្រាក់ និង​គ្រោះធម្មជាតិ​ផ្សេងៗ​។ លោក​ឧ​ត្ត​ម​សេនីយ៍​បានលើកឡើង​ទៀតថា សម​ទ្ឋ​ផល​ទាំងនេះ​បានមកពី​ការ​ខឹ​ត​ខំប្រឹងប្រែង​របស់​រាជរ​ដ្ឋា​ភិ​បាល ផ្តើមចេញពី​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ទើប​ធ្វើអោយ​ប្រទេស​យើង​ទទួលបាន​សុខសន្តិភាព​ពេញលេញ និង​រក្សាបាន​ស្ថិរភាព​នយោបាយ បង្ក​លក្ខ​ណះ​គ្រប់បែបយ៉ាង​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាព​សុ​ខុ​ដុម​។​
​មានប្រសាសន៍​សំណេះសំណាល​បន្ត​លោក​ឧ​ត្ត​ម​សេនីយ៍​លន់ សុផាត បាន​បន្តថា ទៀន​ព្រះ វស្សា​ព្រមទាំង​ទេយ្យទាន ជា​គ្រឿងឧបភោគ បរិភោគ រួមទាំង​បច្ច័យ​មួយចំនួន ដែល​បាន នាំមក​ប្រគេន​ជូន​ពេលនេះ គឺ​ដើម្បី​ទ្រទ្រង់​ព្រះសង្ឃ​ដែល​កំពុង​គង់​ចាំ​ព្រះវស្សា ក្នុង​ត្រីមាស ក៏ដូចជា​ការចូលរួម​ចំណែក​ក្នុងការ​លើកស្ទួយ​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា ដែលជា សាសនា របស់​រដ្ឋ​ឲ្យ​កាន់​តែមាន​រុងរឿង​ថ្កុំ​ថ្កើ​ន​ឈានទៅ​គំរព​៥​ពាន់​ព្រះវស្សា​តាម​ពុ​ទ្ឋ បញ្ញា​តិ ៕

13702509_1739271122978117_78128441_o13702387_1739271112978118_1568023303_o13711638_1739271119644784_1733267003_o13728246_1739271116311451_302368623_o