ម្តាយ​ស្តីបន្ទោស​តិចតួច ខឹង​ផឹកថ្នាំ​សម្លាប់​សត្វល្អិត​បញ្ចប់ជីវិត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2016 ក+ ក-

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​បុរស​ម្នាក់​ជា​កសិករ​បាន​យក​ថ្នាំ​សម្លាប់សត្វ​ល្អិត​មក​ផឹក​សម្លាប់ខ្លួន ព្រោះតែ​ខឹង​ម្ដាយ និង​ប្រពន្ធ​ស្ដីបន្ទោស​រឿង​ផឹកស៊ី​។ ហេតុការណ៍​នេះ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ខ្ទុំ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ករណី​ធ្វើអត្តឃាត​លេប​ថ្នាំពុល​សម្លាប់ខ្លួន​នេះ បណ្ដាលមកពី​ជនរងគ្រោះ​ខឹង​ម្ដាយ និង​ប្រពន្ធ​របស់​ខ្លូន ស្ដីបន្ទោស ពេល​ផឹកស៊ី​ម្ដងៗ​។ សមត្ថកិច្ច​បន្ថែមថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ រី រី​ន អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​
​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះទៅ​កន្លែងកើតហេតុ ហើយ​បាន​ពិនិត្យ​សាកសព និង​រកឃើញថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​លេបថ្នាំ ពិតប្រាកដ​មែន​។​
បច្ចុប្បន្ន​សព​សមត្ថកិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2016-07-15-15-25-54-0fn-2016-07-15-15-25-54-1