បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រង​បួស ខណ​:​ដែល​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ក្រឡាប់​ឆេះ​ទាំងស្រុង នៅ​ស្រុក​ស្នួល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 July, 2016 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ​៖ រថយន្ត​យី​ឌុប​ដឹកទំនិញ​មួយគ្រឿង ត្រូវ​ឆេះ​ខ្ទេច​គ្មាន​សល់ ខណ​:​ដែល​រថយន្ត​នោះ បាន​ក្រឡាប់​នៅ​កណ្ដាល​ផ្លូវជាតិ​លេខ​៧​អា ក្នុងស្រុក​ស្នួល​។ ហេតុការណ៍​អាក្រក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​២១ និង​១៨​នាទី​យប់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ភូមិ​ក្បាល​ត្រាច ស្រុក​ស្នួល ខេត្តក្រចេះ​។
​សមត្ថកិច្ច បានអោយដឹងថា រថយន្ត​យី​ឌុប​ដឹកទំនិញ បាន​ដឹក​សំភា​រះ​ចាបហួយ​ចេញពី​ប្រទេស​វៀតណាម តាម​ច្រកព្រុំដែន​វៀតណាម វ៉ា​លឺ ឆ្ពោះទៅ​ក្រុងភ្នំពេញ តែ​ពេលមកដល់​ចំនុច ភូមិ​ក្បាល​ត្រាច ស្រុក​ស្នួល ក៏​បណ្ដាលអោយ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ផ្លូវ ក្រឡាប់​ឆេះ​តែម្ដង​។​
​បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​នោះ បាន​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​នោះ មាន​ផ្ទុកទំនិញ​សំ​ពេញ​សំពោង ហើយ​ពេលមកដល់​ចំណុច​ខាងលើ​ក៏ មិនដឹង​ជាមាន​ប​ញ្ហ​អ្វី​ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ផ្លូវ បណ្ដាលអោយមាន​អគ្គីភ័យ​ឆាប់ឆេះ​កើតឡើង​។
​ចំណែកឯ ព្រូ​រថយន្ត បាន​លោត​ចេញពី​ក្នុង​រថយន្ត​ទាន់ពេល រងរបួស​ស្រាល តែ​អកុសល​កុង​ឡាន​ត្រូវ​គៀប​ជាប់​និង​ទ្វា​ឡាន​ស្លាប់​ត្រូវ​ភ្លើង​ឆេះ យ៉ាង​វេទនា​ក្នុង​រថយន្ត​តែម្ដង​។​
​ភ្លាមៗ​នោះ​ខាង មន្ត្រី​សម្ថ​កិច្ច​ចំរុះ​ក៏បាន​ទទួលដំនឹង​ភ្លាម​ក៏​ចុះមក​កន្លែងកើតហេតុ តែ​អ្វីៗ​បាន​ត្រឹម ឈរ​មើល​អណ្ដាត​ភ្ងើ​ង​ឆេះ គ្មាន​សល់​ព្រោះ​ភ្លើង​ឆាប​ខ្លាំងពេក​។​
​សមត្ថកិច្ច បន្តថា សាកសព​ជនរងគ្រោះ នឹង​ឥ​វ៉ាន់​ចាបហួយ នឹង​រថយន្ត ត្រូវ​អគ្គីភ័យ​ត្របាក​អស់​គ្មាន​សល់ ដោយ​សាកសព​ជនរងគ្រោះ ឈ្មោះ សឿន នៅ​ស្រុក​ព្រៃនុប ៕

13711545_1739565042948725_672448238_o13662458_1739565016282061_1889973928_o13699335_1739565006282062_860682463_o13699435_1739565032948726_1952342181_o