បង្ក្រាប​បទល្មើស​គ្រឿងញៀន​ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​១០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​២​ករណី ឃាត់​មនុស្ស​១០​នាក់ (​ស្រី​ម្នាក់​) ដកហូត​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ice) ៩​កញ្ចប់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​រ​ជាតិ​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ជនសង្ស័យ​ទាំង​១០​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​មណ្ឌល​គី​រី បង្ក្រាប​១​ករណី ឃាត់ខ្លួន​៩​នាក់ ដកហូត​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន (ice) ៥​កញ្ចប់​តូច និង​នគរបាល​ខេត្ត​ពោ​ធ៍​សាត់ បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នា​កក់ ដកហូត​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន (ice) ៤​កញ្ចប់​តូច​៕

13726747_2065907536967589_2159046589601591086_n