ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ដកហូត​កាំភ្លើងខ្លី​មួយ​ដើម និង​ថ្នាំញៀន​មួយចំនួនធំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បន្ទាប់ពី​ទទួល​បណ្ដឹង​ពី​ស្ដ្រី​ម្ចាស់ផ្ទះ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ចុះ​ប្រតិបត្តិ​ការឆែកឆេរ​ផ្ទះមួយ​កន្លែង ដោយបាន​ឃាត់ខ្លួន​មនុស្ស​៤​នាក់ រកឃើញ​អាវុធខ្លី​មួយ​ដើម ថ្នាំញៀន​២​កញ្ចប់ និង​សម្ភារ​មួយចំនួនទៀត​។ ប្រតិបត្តិការ​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី​។​
​មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ធ្វើឡើង​ក្រោម​ការដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ និង​មានការ​សម្របសម្រួល​ពី​លោក ជិន ពេជ្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ​។ មន្ត្រី​ដដែល​បញ្ជាក់ថា ស្ដ្រី​ម្ចាស់ផ្ទះ​ដែល​ត្រូវជា​ម្ដាយ​បាន​ប្ដឹង​សមត្ថកិច្ច​ឈ្មោះ ព្រំ ស្រី អាយុ​៤៤​ឆ្នាំ ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទាំង​៤​នាក់​នោះ ទី​១​ឈ្មោះ ហេង សំភាស់ អាយុ ២០​ឆ្នាំ ទី​២​ឈ្មោះ ចាន់ សីលា អាយុ​២២​ឆ្នាំ ទី​៣​ឈ្មោះ ហេង ចាន់ វិ​រះ ហៅ​សិទ្ធ អាយុ​២៧​ឆ្នាំ និង​ទី​៤​ឈ្មោះ គ្រី ម៉ុង ហេង អាយុ​២៦​ឆ្នាំ​។
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤ រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​សួរនាំ​បន្ដ​ចាត់ការ​តាម​នីតិវិធី​៕

13690643_1629976140650084_8656061285370185352_n13781909_1629976103983421_672255894039709299_n