ប្រជាពលរដ្ឋ​ចាប់​ជនសង្ស័យ​ប៉ង​លួច​ម៉ូតូ​កង់​បី​ម្នាក់​វាយ​ទ្រមខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ម្ចាស់​ម៉ូតូ​កង់​បី និង​ប្រជាពលរដ្ឋ​នាំ​គេ​គ្នា​ដេញចាប់បាន​វាយ​ទ្រោម​ខ្លួន រួច​ប្រគល់ឱ្យ​សមត្ថកិច្ច បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​កង់​បី​មួយគ្រឿង តែ​មិនបាន​សម្រេច​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
​បើតាម​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ចាប់បាន​នេះ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​កង់​បី​មួយគ្រឿង​តែ​មិនបាន​សម្រេច ក៏ត្រូវ​ម្ចាស់​ម៉ូតូ និង​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ដេញ​ចាប់វាយ​ទ្រមខ្លួន រួច​បាន​ប្រគល់ឱ្យ​សមត្ថកិច្ច​។
​ក្រោយពេល​កើតហេតុ​ម្ចាស់​ម៉ូតូ​បានចេញ​ទៅផ្ទះ​បាត់​ព្រោះ​មិន​ចង់​មានរឿង​វែងឆ្ងាយ ចំណែក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច នាំខ្លួន​ទៅ​សួរសាក និង​ចាត់ការ​តាម​នីតិវីធី​៕

fn-2016-07-17-22-09-32-1fn-2016-07-17-22-09-31-0