​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ករណី​ជួញដូរ​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 July, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​នៅ​យប់​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០១៦​នេះ​កំលាំង​នគរបាល​ប៉ុស្តិ៍​ក្រុង​ប៉ោយប៉ែត​មួយក្រុម​ចុះ​ល្បាត​តាមផ្លូវ​សាធារណៈ​ក៏​ប្រទះឃើញ​ជនសង្ស័យ​៣​នាក់​កំពុង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​រួច​ធ្វើការ​ឃាត់ខ្លួន​និង​ឆែក​ក្នុង​ខ្លួន​បាន​រកឃើញ​ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ICE​ចំនួន​៨​ថង់​តូច ស្មើនឹង​១.៨៣​ក្រាម​និង​ទូរស័ព្ទ​៤​គ្រឿង និង​ឧបករណ៍​សំរាប់​ជក់​មួយចំនួនធំ​ជនសង្ស័យ​ទាំង​៣​នាក់​ចាប់បាន​នៅ​ចំណុច ក្នុងភូមិ​មិត្តភាព​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ក្រោយពី​ធ្វើការ​ឆែក​ខ្លួន​ហើយ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ត្រូវបាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បញ្ជូនមក​ស្នង​ការ​ដើម្បី​សាកសួរ​បន្ត​។​
​លោក​វរៈសេនីយ៍ឯក ចាប សុ​ផា​រិ​ទ្ធ ស្នងការរង​ខេត្តបន្ទាយមានជ័យ​ទទួលបន្ទុក​គ្រឿងញៀន​និង​អ​និតិ​ជន​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​២​នាក់​នេះ​១/ មានឈ្មោះ ជា សម្បត្តិ ហៅ​និ​ន ភេទ​ប្រុល អាយុ​២២​ឆ្នាំ ២/ មានឈ្មោះ ហង្ស បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ៣/ មានឈ្មោះ វ​ឡា ប៉ាវ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ អ្នក​ទាំង​៣​រស់នៅក្នុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​លោក ចាប សុ​ផា​រិ​ទ្ធ បានបញ្ជាក់​ទៀតថា​បើតាម​ចំលើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង​៣​នាក់​នោះបាន​ឆ្លើយ​សារភាព​នា​ថា​ខ្លួន​ទាំង​៣​នាក់​ពិតជា​បាន​យក​ថ្នាំញៀន​យកទៅលក់​ចែកចាយ​ឲ្យ​បក្ស​ពួកខ្លួន​នៅ​ចំណុច​តាមផ្លូវ​សាធារណៈ​សំរាប់​យកទៅ​ជក់​បន្ត​ពិត​ប្រា​ដក​ម៉ែន​។​
​ក្រោយពី​បាន​ចំលើយសារភាព​ហើយ​ជនសង្ស័យ​៣​នាក់​នេះ​ត្រូវបាន​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕

ca5af232-f597-490c-a80f-19757ac63061bdd490cd-f8d3-4896-a12c-57cab79a8331