ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​១២​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៦​ករណី ឃាត់​មនុស្ស​១២​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១០​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​២​នាក់ ដកហូត​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន (ice) ៣.២​ក្រាម និង​២៧​កញ្ចប់​តូច​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៤​នាក់​, នគរបាល​ខេត្តកណ្ដាល​បង្ក្រាប​២​ករណី ឃាត់ខ្លួន​៣​នាក់ និង​នគរបាល​សៀមរាប បង្ក្រាប​២​ករណី​ឃាត់ខ្លួន​៤​នាក់​៕

ca5af232-f597-490c-a80f-19757ac63061