ម៉ូតូ​២​គ្រឿង​បុកគ្នា​ស្លាប់​២​នាក់ របួសធ្ងន់​មា្ន​ក់នៅផ្លូវជាតិលេខ១​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​អ្នកបើក​ម៉ូតូ​ទាំង​២​នាក់​បាន​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​ស្ត្រី​ម្នាក់ទៀត​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​។ ហេតុការណ៍ នេះ​កើតឡើង​នៅវេលា​ម៉ោង​៨​យប់ ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ នៅក្បែរ​ផ្ទះសំណាក់ កូ​ប្រា​២ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម អត់​មាន​ស្លាក​លេខ ដឹក​បន្លែ​យកទៅលក់​នៅ​ផ្សារ​ច្បារអំពៅ​តាមផ្លូវ​ជាតិ​លេខ​១ ទិសដៅ​ពី​កើ​តទៅ​លិច បញ្ច្រាស​ទិសដៅ​ចរាចរណ៍ ខណៈ​ដល់​ចំណុចកើតហេតុ បាន​ឆ្លង​បញ្ឆិត​ផ្លូវ ពេលនោះ​ក៏​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​សុ​គី​និក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CT-7343 ដែល​គេ​ដឹងថា ទើប​ចេញ​មកពី​ទិញ​សាច់​ក្លែម​វិញ ដោយ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​១ ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ដែល​ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ទាំង​២​នាក់​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​ស្លាប់​នៅនឹងកន្លែង​តែម្ដង​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​អង្គុយ​នៅ​ខាងក្រោយ​រង​បួស​បែកក្បាល​ធ្ងន់ធ្ងរ ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​បង្អែក​មានជ័យ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែត ចំណែក​ម៉ូតូ​ខូចខាត​ផ្នែក​ទាំងសងខាង ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​មានឈ្មោះ ជុំ ភក្ត្រ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​លក់​បន្លែ មាន​ប្រពន្ធ​ឈ្មោះ ប៉ាល សារី អាយុ​៥៤​ឆ្នាំ មុខរបរ​លក់​បន្លែ ស្នាក់នៅ​ភូមិ​មិត្តភាព សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រងរបួស​ធ្ងន់ ។ ចំណែក​សព​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​ម៉ា​កនិច ឈ្មោះ ឆែម សំណាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ព្រែ​កជើង​ព្រំ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ។​
​ក្រោយពេល​កើតហេតុ សព​ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​រៀងៗ​ខ្លួន ។ ចំណែក​ក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​វាស់វែង រួច​យកទៅ​រក្សាទុក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕

abeb263d-2acf-4133-bb0f-c7a5d793e1a77defc9a4-f079-437c-b425-39eb7cb79155 024a9fb3-d1ee-4b5e-a495-3a7938457d4e768e306f-750b-4c0d-a33c-f4a64cbb3f9a