ក្រុមប្រឹក្សាឃុំម្នាក់ត្រូវបុរសកាប់របួសធ្ងន់ ខណៈយកលិខិតលែងលះទៅឲ្យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2016 ក+ ក-

​ខេត្តកណ្តាល​៖​ស្ត្រី​ជា​ក្រុមប្រឹក្សាឃុំ​ម្នាក់​ត្រូវ​ជនសង្ស័យ​ម្នាក់​យក​កាំបិត​បុ័ងតោ​កាប់​ចំក្បាល​បណ្តាល​ឲ្យ​រង​ប​រួស​ធ្ងន់ ខណៈដែល​យក​លិខិត​លែងលះ​របស់​សាលាឃុំ​ទៅ​ឲ្យ​ជនសង្ស័យ​រូបនោះ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ នៅក្នុង​ផ្ទះរ​បស់ជនស​ង្ស័​យ​ស្ថិត​ក្នុងភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
​ជនរងគ្រោះ​មានឈ្មោះ ថោង សំអឿន ភេទ​ស្រី អាយុ​៦០​ឆ្នាំ (​ខ្មែរ​)​មុខរបរ​ជា​ក្រុមប្រឹក្សាឃុំ​គគីរ មាន​ទីលំនៅ​ភូមិ និង​ឃុំ​កើតហេតុ​ខាងលើ​។​
​ចំណែក​ជនសង្ស័យ​ឈ្មោះ ហ៊ីង សុ​ផុន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​គ្រូទាយ​មាន​ទីលំនៅ​ភូមិ​និង​ឃុំ​កើតហេតុ​ខាងលើ ។​
​លោក វេ​ង កុសល នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​ដែលជា​ក្រុមប្រឹក្សាឃុំ​គគីរ​បាន​យក​លិខិត​លែងលះ​របស់​សាលាឃុំ​គគីរ​(​លិខិត​លែងលះ​រវាង​លោក ហ៊ីង សុ​ផុន និង​អ្នកស្រី​ថោង​សុផល​)​ទៅ​ឲ្យ​ជនសង្ស័យ​កំពុង​នៅក្នុង​ផ្ទះ​ជន​ស​ង្ស​យ័​រួច​ជនរងគ្រោះ​ក៏បាន​សុំ​ជនល្មើស​ជា​ម្ចាស់ផ្ទះ​ដើម្បី​ចូល​បន្ទប់ទឹក​ពេលនោះ​ជនរងគ្រោះ​បាន​បើកទ្វារ​បន្ទប់ទឹក​ចេញមកក្រៅ​វិញ​ក៏​ស្រាប់តែ​ជនល្មើស​បាន​យក​កាំបិត​បុ​ង័​តោ​ដង​ឈើ​រុំ​ក្រណាត់​ពណ៌​ក្រហម​កាប់​ក្បាល​ជនរងគ្រោះ​ចំនួន​ពីរ​កាំបិត​បណ្តាល​ឲ្យ​រងរបួស​ពីរ​កន្លែង​ដេរ​០៥​ថ្នេរ និង​ធាក់​ចំនួន​បី​ជើង​ចំពោះ​ពីរ​ជើង​ទ្រូង​មួយ​ជើង​។​
​ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ទូរស័ព្ទ​ប្តឹង​នគរបាល​ប៉ុស្តិ​គគីរ ក្រោយពី​បានទទួល​បាន​ពត៍​មាន​កំលាំង​នគរបាល​ប៉ុស្តិ៍​គគីរ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ឃាត់ខ្លួន​ជនល្មើស​បញ្ចូនទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

IMG-20160719-WA0010IMG-20160719-WA0013IMG-20160719-WA0011