ចាប់​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់​នៅ​ក្រុង​កំពង់ឆ្នាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2016 ក+ ក-

​ខេត្តកំពង់ឆ្នាំង​៖​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង​បាន ឡោមព័ទ្ធ​ចុះ​ចាប់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​៥​នាក់ ខណៈ​ក្រុម​នេះ​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់ និង​ចែកចាយ​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្ទះ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​សមត្ថកិច្ច​បាន​ឲ​ង្យ​ដឹងថា ការបង្ក្រាប​នេះ ធ្វើឡើង​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ច្បាស់​ពី​ទីតាំង​របស់​ជនសង្ស័យ ហើយក៏​សហការគ្នា​ធ្វើការ​ឡោមព័ទ្ធ និង​បង្ក្រាប​ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ភ្លាមៗ ។ ប្រភព​បន្តថា ជាមួយគ្នា​នោះ​កម្លាំង​ដកហូត​បាន​ទូរស័ព្ទដៃ​៣​គ្រឿង​, ជញ្ជីង​ថ្លឹង​ថ្នាំ​១​គ្រឿង រួម​និង​ឧបករណ៍​ជក់​គ្រឿង​មួយចំនួនទៀត ដោយឡែក ថ្នាំញៀន​មួយចំនួន​ត្រូវ​ពួកគេ​បំផ្លាញចោល មុនពេល​សមត្ថកិច្ច​ទៅដល់ ។​
​ប្រភព​ដដែល​បញ្ជាក់ថា ជនសង្ស័យ​ដែល​ឃាត់​ខាងលើ ១-​ឈ្មោះ​ប៊ុត ភក្តី អាយុ​៣៤​ឆ្នាំ (​ម្ចាស់ផ្ទះ​) ២-​ឈ្មោះ​ឌុ​ក វណ្ណៈ អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិក​ណ្តា​ល សង្កាត់​កំពង់ឆ្នាំង ៣-​ឈ្មោះ​អ៊ិន ភា​រុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​សំរោង សង្កាត់​ផ្សា​ររ​ឆ្នាំង ៤-​ឈ្មោះ​ឈឹម រតនៈ ហៅ​សា​រ៉ា​យ អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​បី សង្កាត់​ផ្សារឆ្នាំង និង​៥-​ឈ្មោះ​ប្រាក់ ធា​រី ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កំពង់​អូស សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​៕

3f000a18-a900-4fa7-86da-9d5beea10837