មាន​អាពាធ​ប្រចាំកាយ​ចងក​ធ្វើអត្តឃាត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2016 ក+ ក-

​ខេត្តកំពង់ចាម​៖​លោកសង្ឃ​១​អង្គ​ព្រោះតែ​តូចចិត្ត​មាន​អាពាធ​ប្រចាំកាយ​ព្យាបាល​មិនជា​ដាច់ចិត្ត​យក​ខ្សែ​រុំ​ចង្កេះ​ចងក​ធ្វើអត្តឃាត​បញ្ចប់ជីវិត​នៅលើ​កុដិ​បណ្តាល​ឲ្យ​អនិច្ចធម្ម​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ គង់នៅ​វត្ត​មេស​ជ្រៃ ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ព្រះ​ដែល​អនិច្ចធម្ម​ព្រះនាម វ៉ាន់ សុខ​ជា ព្រះជន្ម​២១​វស្សា គង់នៅ​មេស​ជ្រៃ ស្ថិត​ក្នុងភូមិ​/​ឃុំ​កើតហេតុ​ខាងលើ និង​បានមក​បួស​រៀន​អស់​រយៈ​៤​វស្សា​មកហើយ​។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្រោយពី​បាន​ឆាន់​អាហារ​ថ្ងៃត្រង់​ហើយ​បាន​គង់​នៅលើ​កុដិ​ឈើ​មួយ​ដូច​សព្វ​មួ យ​ដង តែ​ធ្លាប់បាន​ត្អូញត្អែរ​ប្រាប់​គេឯង​ថា ជំងឺ​ក្រពះ និង​ពោះវៀន បាន​យាយី​លើ​រាងកាយ ហើយក៏​មិនដែល​មានទំនាស់​ជាមួយនឹង​សង្ឃ​អង្គ​ណាមួយ​នោះទេ​។ លុះ​ពេល​ម៉ោងជាង​២​រសៀល​ថ្ងៃ​ដដែល ត្រូវ​នឹង​ថ្ងៃ​ចូល​ព្រះវស្សា​ផង​នោះ ព្រះសង្ឃ​ទាំងអស់​ដែល​គង់នៅ​ក្នុង​វត្ត​ត្រូវបាន​និមន្ត​មក​សូត្រធម៌​ជុំគ្នា ស្រប​ពេលដែល​បាត់​សង្ឃ​ឈ្មោះ សុខ​ជា មិនឃើញ សង្ឃ​ផ្សេង​បាន​តាម​ទៅ​ហៅ​នៅលើ​កុដិ​ដែល​គង់នៅ ឃើញ​ទ្វារ​មិន​ចាក់សោ​ពី​ក្រៅ​ទេ តែ​បាន​ខ្ទាស់​គន្លឹះ​ពី​ខាងក្នុង​ជាប់ ហើយ​បាន​ឡើង​អើត​តាម​ជញ្ជាំង ស្រាប់​ប្រទះឃើញ​ចង​.​ក​បណ្តាល​ឲ្យ​អនិច្ចធម្ម​បាត់ទៅហើយ​ក៏បង្ក​មានការ​ភ្ញាក់ផ្អើល​ពេញ​វត្ត​តែម្តង ។
​ផ្អែក​តាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ គឺ​សង្ឃ​អង្គ​នេះ​ពិតជា​បាន​ចងក​ធ្វើអត្តឃាត​ពិតប្រាកដ​មែន ដោយ​យក​ខ្សែ​រុំ​ចង្កេះ​ចង​បន្ទាប់មក​សមត្ថកិច្ច​បា​ន​ប្រគល់​សាកសព​ឲ្យ​ទៅ​ញោម​របស់លោក​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

a704037f-81f5-4c9a-a62d-4a311a9b2016ff6c399e-a513-4034-a5e4-8db3432b94dbb5ef67c2-4ba7-4eb5-90bc-ce39616c8703