​បា​ឡែ​ន​ស្លាក​លេខ​នគរបាល​ពន្លះ​បង្គោល​ភ្លើងបាក់មួយដើម​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​ពាក់​ស្លាក​លេខ​នគរបាល​2-1171 បើក​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ស្រី​ស្នេហ៍​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​ទៅបុក​ទ្រូង​ចែកផ្លូវ​បណ្ដាល​ឲ្យ​រថយន្ត​ហោះ ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បាក់​រាប​ដល់​ដី ហើយ​រថយន្ត​កល់​លើ​ទ្រូងផ្លូវ​ទៅមុខ​លែងរួច​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១ និង​៤០​នាទី​ថ្ងៃទី​២០ ខែកក្កដា​ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​មុខ​វត្ត​ស្ទឹងមានជ័យ តាម​ប​ណ្តោ​ផ្លូវ​មុន្នី​រ៉េត ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត កាមរី​បា​ឡែ​ន​មួយគ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ នគរបាល​2.1171 បើក​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​មិនដឹងថា ជា​មន្ត្រីនគរបាល​ឬមួយ​អត់​នោះ បាន​បើករថយន្ត​ពី​លិចទៅ កើត​យ៉ាង​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ជ្រុល​ចង្កូត​ទៅបុក​ទ្រូង​ចែកផ្លូវ​បណ្ដាល​ឲ្យ រថយន្ត​ហោះ​ទៅបុក​បង្គោល​ភ្លើង បាក់​អស់​១​ដើម​រៀប​ដល់​ដី​រួច​រថយន្ត ទៅ​កល់​ជាប់​លើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ ទៅមុខ​លែងរួច​តែ​សំ​ណា​ល្អ​មិន​បណ្តាល​ឲ្យ មនុស្ស​រងរបួស​នោះឡើយ​។​
​ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​ចុះ​គេចខ្លួនបាត់ ចំណែក​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ទំនាក់ទំនង​ហៅ ជំនាញ​មក​ស្ទូច​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​ទៅ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

13729137_1631351097179255_5437728056101582570_n13781745_1631351117179253_3503345516991629832_n