យន្តហោះ​​បុ​ក​ស្ពាន​នៅ​សៀង​ហៃ​ស្លាប់​មនុស្ស​៥ របួស​៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2016 ក+ ក-

​សៀង​ហៃ​៖​មនុស្ស​ចំនួន​៥​នាក់​ស្លាប់បាត់​បង់ជីវិត និង​ចំនួន​៥​នាក់​ទៀត​រងរបួស ក្នុង​ហេតុការណ៍​យន្តហោះ​ធន់​តូច​មួយគ្រឿង​ហោះ​បុក​ស្ពាន​មួយ​ខ្សែ​នៅក្នុង​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​កាលពី​ម្សិលមិញ​។​នេះ​បើ​យោងតាម​សារព័ត៌​រដ្ឋ​ចិន​។​
​មន្ត្រី​មូលដ្ឋាន​នៅ​ប្រទេស​ចិន​បាន​និយាយថា យន្តហោះ​នេះដែ​លអាច​បើក​លើទឹក​បាន ដោយ​ចេញពី​ទីក្រុង​សៀង​ហៃ​ទៅកាន់​ទីក្រុង Zhoushan នៅ​ខេត្ត Zhejiang ប្រទេស​ចិន ហើយ​បាន​បុក​ស្ពាន​នៅពេល​ហោះ​បាន​ចម្ងាយ​៥០០​ម៉ែត្រ​ពី​កន្លែង​ចេញដំណើរ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​។​
​ក្រោយពី​មាន​គ្រោះថ្នាក់​នេះហើយ មន្ត្រី​សន្តិសុខ​និង​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​រួសរាន់​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​ជួយសង្គ្រោះ​អ្នក​នៅលើ​យន្តហោះ​នេះ​សរុប​ចំនួន​១០​នាក់​ក្នុងនោះ​ចំនួន​៨​នាក់​ជា​អ្នកកាសែត​ដែល​ត្រូវ​ផ្សាយ​ពី​ការហោះហើរ​របស់​យន្តហោះ​ថ្មី​នេះ​។​
​មនុស្ស​ទាំងអស់​នៅលើ​យន្តហោះ​នេះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ទាំងអស់គ្នា ហើយ​លុះដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ម្សិលមិញ​ទើប​មានការ​ប្រកាសថា មនុស្ស​ចំនួន​៥​នាក់​បាន​ស្លាប់​និង​៥​នាក់​ទៀត​រងរបួស​ដោ​យ​សារ​គ្រោះថ្នាក់​ដែល​ទំនងជា​បណ្ដាលមកពី​កំហុស​បច្ចេកទេស​មួយ​នេះ​៕

06b12c62e3f66795381deaafc3ab3a77_L