បង្ក្រាប​គ្រឿងញៀន​៨​ករណី​ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​១៨​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៨​ករណី ឃាត់​មនុស្ស​១៨​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១៧​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​ម្នាក់ រឹបអូស​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​(ice) ៣.៧៦​ក្រាម​,៥​កញ្ចប់​ធំ​និង​៧២​កញ្ចប់​តូច​។​
​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ឃាត់ខ្លួន ដោយ​នគរបាល​ភ្នំពេញ បង្ក្រាប​១​ករណី ឃាត់ខ្លួន​៤​នាក់​, ខេត្តកណ្ដាល បង្ក្រាប​៣​ករណី​ឃាត់ខ្លួន​៦​នាក់​, ខេត្តសៀមរាប​បង្ក្រាប​១​ករណី ឃាត់ខ្លួន​៣​នាក់​, ខេត្តកំពង់ចាម បង្ក្រាប​២​ករណី ឃាត់ខ្លួន​៣​នាក់ និង​ខេត្ត​ត្បូងឃ្មុំ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​២​នាក់​៕

13692719_2068359820055694_4737823470129303720_n