នាំ​ប្រុស​ឡើង​ដេក​ដល់​ក្នុង​បន្ទប់ ប្តី​តាម​ទាន់​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 July, 2016 ក+ ក-

​ខេត្ត​ត្បូងឃ្មុំ​៖​នៅវេលា​ម៉ោង​១០ និង​០០​នាទី ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២១០៦ មាន​ប្រជាពលរដ្ឋ ឈ្មោះ ឡ​ន គឹម​លាង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ទន្លេ​បិទ​ក្រោម​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ បាន​ប្តឹង​ពី​ប្រពន្ធ​របស់ខ្លួន ឈ្មោះ ស្រេង ស៊ា​ង​លី អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ ពីបទ​ផិតក្បត់​នាំ​ប្រុស​កំណាន់ ឈ្មោះ ជឿន វ៉ាន់​រិ​ន អាយុ​២៨​ឆ្នាំ នៅ​ភូមិ​មៀន ឃុំ​មៀន ស្រុក​ព្រៃឈរ មក​ដេក​នៅ​ក្នុងផ្ទះ​របស់ខ្លួន ជាក់ស្តែង ហើយ​ត្រូវ​ក្រុមគ្រួសារ​ចាប់បាន​ទាំងពីរ​នាក់​កាលពី​យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២១០៦ វេលា​ម៉ោង​១២ និង​០០​នាទី​អធ្រាត្រ បញ្ជូនមក​នគរបាល​ប៉ុស្តិ៍​ទន្លេ​បិទ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​បានធ្វើការ​ឃាត់ខ្លួន​សាកសួរ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​វិនិច្ឆ័យ​តាមច្បាប់​។ តាម​ចម្លើយសារភាព​ឈ្មោះ ជឿន វ៉ារិន ថា​ខ្លួន​បាន​រួមភេទ​បន្តបន្ទាប់ ក្នុងផ្ទះ​នោះ​តែ​៥​លើក​ទេ​៕

Untitled-1