ចាប់​សមាជិក​ភេរវកម្ម​១០​នាក់​ដែល​រៀបចំ​ផែនការ​វាយប្រហារ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 July, 2016 ក+ ក-

​ប្រេ​ស៊ី​ល​៖​ប៉ូលិស​សហរដ្ឋ​ព័ន្ធ​របស់​ប្រេ​ស៊ី​ល​បាន​ចាប់ខ្លួន​ជនសង្ស័យ​សមាជិក​រប​ស់​ក្រុម​ភេរវកម្ម​១០​នាក់​ដែល​កំពុង​រៀបចំ​ផែនការ​វាយប្រហារ អំឡុង​ថ្ងៃ​ប្រកួត​កីឡា​អូឡាំពិក ទីក្រុង​រី​យ៉ូ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន BBC​។​
​អាជ្ញាធរ​ប្រេ​ស៊ី​ល​បាន​និយាយថា ពួកគេ​បាន​សារភាពថា មិនមែនជា​បណ្តាញ​ក្រុម ISIS នោះទេ ប៉ុន្តែ​ពួកគេ​ក៏​ធ្លាប់ធ្វើ​ការទាក់ទង​ទៅកាន់​ក្រុម ISIS ផងដែរ​។ ការចាប់ខ្លួន​ជនសង្ស័យ​ជា​ភេរ​វករ​ខាងលើនេះ បានធ្វើ​ឡើង​នៅ​រដ្ឋ Parana ភាគខាងត្បូង​ប្រទេស​ប្រេ​ស៊ី​ល ដែលមាន​រយៈពេល​តែ ពីរ​សប្តាហ៍​ប៉ុណ្ណោះ មុនពេល​ប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​រី​យ៉ូ នឹង​ចូល​មកដល់​៕

Rio_4