​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​និង​ថ្នាំញៀន១៦០គ្រាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 July, 2016 ក+ ក-

ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន នៃ​អធិការនគរបាល​ស្រុក​បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ធ្វើ​កិច្ចប្រតិបត្តិការ​បង្ក្រាប​១​ករណី បន្ទាប់ពី​បានទទួល​ព័ត៌មាន​ពី​ភ្នាក់ងារ​សម្ងាត់ និង​បាន​ឆ្លង​យោបល់​ពី​លោក​អធិការ និង​លោក ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅវេលា​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក​ក្នុង​ថ្ងៃទី​២១ កក្កដា ២០១៦ ស្ថិតក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​
​ជនសង្ស័យ​ឈ្មោះ ហ៊ុន កែវ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នគរបាល​យុត្តិធម៌​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ស្រុក​កំរៀង​បាន​នាំយកទៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ដើម្បី​សាកសួរ​ចម្លើយ និង​ស្តាប់​ការសារភាព​របស់​ជន​ល្មើស​ចំពោះមុខ​សមត្ថកិច្ច និង​ដកហូត​វត្ថុតាង​បានរួម​មាន​គ្រឿងញៀន​ប្រភេទ​យ៉ា​មា​គ្រាប់​រាង​សំប៉ែត​មាន​ពណ៌​ផ្កាឈូក​មាន​អក្សរ wy ចំនួន​១៦០​គ្រាប់ និង​ម៉ូតូ​ម៉ាក រី​បែ​ល (​ឆ្កែ​) ១​គ្រឿង​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ និង​សម្ភារៈ​ពាក់ព័ន្ធ​ផ្សេងៗ​និង​គ្រឿងញៀន ១​ចំនួន​ផ្សេងទៀត ។​
​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវ​សមត្ថកិច្ច​រៀបចំ​សំណុំ​ឯកសារ​ដើម្បី​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕

13840639_1741918256046737_873564097_o13823170_1741918249380071_1956141270_n13820626_1741918252713404_1980284697_n