ប​ង្រា្ក​ប​គ្រឿងញៀន​៨​ករណី​ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​១៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​កម្លាំង​នគរបាល​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៨​ករណី ឃាត់ខ្លួន​មនុស្ស​១៣​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១២​នាក់ មុខសញ្ញា​ប្រើប្រាស់​ម្នាក់ ដកហូត​ថ្នាំញៀន មេ​តំ​ហ្វេ​តា​មីន (ice) ១០.៦៨​ក្រាម ២​កញ្ចប់​ធំ​និង ២១​កញ្ចប់​តូច​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន បង្ក្រាប​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត​មួយចំនួន​៖ រាជធានី​ភ្នំពេញ បង្ក្រាប​២​ករណី​ឃាត់ខ្លួន​៣​នាក់​, ខេត្តកណ្ដាល បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៣​នាក់​, ខេត្តព្រៃវែង ង្ក្រា​ប​២​ករណី​ឃាត់ខ្លួន​៣​នាក់​, ខេត្តក្រចេះ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​, ខេត្ត​ត្បូងឃ្មុំ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​២​នាក់​៕

13718675_1806316156271394_2362850026235188659_n