​បាញ់ប្រហារ​ក​ណ្ត​ល​ទីក្រុង Munich ស្លាប់​មនុស្ស​៩​នាក់ និង​របួស​ជាង​២០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 July, 2016 ក+ ក-

​អាល្លឺម៉ង់​៖​មនុស្ស​យ៉ាងហោចណាស់​៩​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​ជាង​២០​នាក់​ផ្សេងទៀត​របរ​បួស​ក្នុងករណី​បាញ់ប្រហារ​នៅ​កណ្តាល​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់​។ យោងតាម​ព័ត៌មាន BBC ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២៣ កក្កដា នេះ​។​
​យោងតាម​ប៉ូលិស​បាន​និយាយថា ខ្មាន់កាំភ្លើង​ម្នាក់​នៅក្នុង​ហេតុការណ៍​នោះបាន​បាញ់សម្លាប់​ខ្លួនឯង​មាន​អាយុ​១៨​ឆ្នាំ ជនជាតិ​អាល្លឺម៉ង់​កាត់​អី​រ៉ុង រស់នៅ​ទីក្រុង Munich តែម្តង​។ ប៉ូលិស​បន្តថា បន្ទាប់ពី​ករណី​បាញ់​នៅ​ទីប្រជុំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម (Olympia Shopping Center) កណ្តាល​ទីក្រុង Munich ជុំវិញ​បរិវេណ​នៃ​ការបាញ់ប្រហារ​ត្រូវបាន​ប៉ូលិស​បិទ​មិន​ឲ្យ​ចេញចូល​។ រាល់​ការធ្វើ​ចរាចរណ៍​ផ្សេងៗ​ដូចជា រថយន្តក្រុង និង​រថភ្លើង​ក្រោម​ដី ត្រូវបាន​ផ្អាក​ទាំងអស់​សម្រាប់​នៅ​ទីក្រុង Munich៕

munich-patrol