លោក​ឧ​ត្ត​ម​សេនីយ៍ សាន្ដ ប៊ុន​ថា​ន នាំយក​ប្រាក់​មរណៈ​សង្គ្រោះ​ជូន​ដល់​គ្រួសារ​សព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 July, 2016 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ​៖លោក​ឧ​ត្ត​ម​សេនីយ៍ សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ជា​អនុប្រធាន​គណកម្មាធិកា​រ​សមាគម​អតីត​យុ​ទ្ឋ​ជនកម្ពុជា​ខេត្តក្រចេះ បាន​នាំយក​ប្រាក់​មរណៈ​សង្គ្រោះ ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ ជូន​ដល់​គ្រួសារ​សព សមាជិក​អតីតយុទ្ធជន​កម្ពុជា នៅ​ស្រុក​ព្រែក​ប្រសព្វ ។​
​ពិធី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊​ន ពូច ស្នងការរង​នគរបាល​ខេត្ត និង​ជា​សមាជិក​គណកម្មាធិកា​រ​សមាគម​អតីត​យុ​ទ្ឋ​ជនកម្ពុជា​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​សមាគមន​អតីតយុទ្ធជន​កម្ពុជា​ថ្នាក់​ខេត្ត នៅ​ភូមិ​ក្រហម​ក ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។​
​អំណោយ​ដែល​យកទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​អតីតយុទ្ធជន​សព​នៅ​ព្រឹក​នោះ រួមមាន ថវិកា​ចំនួន ៤​លាន​រៀល ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ​រួមមាន អង្ករ មី ត្រីខ ទឹកត្រី​ទឹកស៊ីអ៊ីវ ជាច្រើន​សំរាប់​ទៀត ប្រគល់ជូន​ដល់​គ្រួសារ​របស់លោក​ស្រី ក្រៃ ខូ​យ អាយុ ៨៣​ឆ្នាំ ជា​សមាជិក​សមាគមន​អតីត​យុទ្ធ​កម្ពុជា និង​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៧ ខែកក្កដា​កន្លងទៅ ដោយ​រោគ​គា​ពាធ​។​
​ក្នុង​ពិធី​ប្រគល់​ថវិកា​ជូន​គ្រួសារ​សព​ដល់​លំនៅឋាន​នៅក្នុង​ស្រុក​ព្រែក​ប្រសព្វ លោក​ឧ​ត្ត​ម​សេនីយ៍ សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ និង​ពាំនាំ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​អភិបាលខេត្ត ដល់​គ្រួសារ​សព​ផងដែរ​។ លោក បាន​បន្តថា ដោយ​មានការ​ជម្រុញ និង​មានការ​យកចិត្តទុកដាក់​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ប្រធាន​សមាគមន​អតីតយុទ្ធជន​កម្ពុជា និង​ឯកឧត្តម សរ ចំរុង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ និង​បន្ទាប់ពី​ទទួលបាន​ពត៌មាន​ពី​អា​ជ្ញ​ធរ​មូលដ្ឋាន ក្រុមការងារ​សមាគម​ន​អតីតយុទ្ធជន​កម្ពុជា​ខេត្តក្រចេះ ក៏បាន​នាំយក​ប្រាក់​មរណៈ​សង្គ្រោះ​ជូន​ដល់​ក្រុមគ្រួសារ​សព សមាគមន​អតីតយុទ្ធជន​កម្ពុជា ឲ្យ​បាន​ទាន់ពេលវេលា​ផងដែរ​។​
​ទន្ទឹមនឹងនោះ លោក​ឧ​ត្ត​ម​សេនីយ៍ សាន្ត ប៊ុន​ថា​ន អនុប្រធាន​គណកម្មាធិកា​រ​សមាគម​អតីត​យុ​ទ្ឋ​ជនកម្ពុជា​ខេត្តក្រចេះ ក៏បាន​ជម្រុញ​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ឃុំ ប៉ុស្ដិ៍នគរបាល អាជ្ញាធរ​ស្រុក អធិការនគរបាល​ស្រុក និង​ទីបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក ត្រូវ​ជ្រោមជ្រែង​យកចិត្តទុកដាក់ ជួយ​ដល់​ក្រុមគ្រួសារ​អតីតយុទ្ធជន ក៏ដូចជា​សមាជិកសមាគម​ន​អតីតយុទ្ធជន នៅពេលដែល​ពួកគាត់​ជួបប្រទះ​នូវ​បញ្ហា​ការលំបាក​ផ្សេងៗ និង​ជួយផ្ដល់​ព័ត៌មាន​ឲ្យ​សមាគមន​បានដឹង ដើម្បី​រួមគ្នា​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​បាន​ទាន់ពេលវេលា​៕

13835545_1742697419302154_396895308_o13844242_1742697142635515_105798151_o13843505_1742697169302179_661737954_o13835897_1742697445968818_2026775733_o13835818_1742697325968830_612998659_o13833261_1742697335968829_937091377_o