ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់ ៤​ករណី ឃាត់​មនុស្ស​៧​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​៥​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​២​នាក់ រឹម​អូស​មេ​តំ​ហ្វេ​តា​មីន​(ice) ១០.៤១​ក្រាម​, ១​កញ្ចប់​ធំ និង​៨​កញ្ចប់​តូច​។​
​បើតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ឃាត់ខ្លួន​នៅ​៖ រាជធានី​ភ្នំពេញ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​២​នាក់​, ខេត្តកណ្ដាល បង្ក្រាប​១​ករណី ឃាត់ខ្លួន ៣​នាក់​(​ប្រុស​), ខេត្តបន្ទាយមានជ័យ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់ និង​ខេត្តបាត់ដំបង បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​៕

13718675_1806316156271394_2362850026235188659_n