អគ្គិភ័យឆេះផ្សារលក់បន្លែអស់ជិត១០តូប នៅក្រោយផ្សារសុវណ្ណា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​រំលងអធ្រាត្រ​មាន​ករណី​អគ្គិភ័យ​មួយ​បាន​ឆេះ​តូប​លក់​បន្លែ ស្ថិតនៅ​ក្រោយ​ផ្សារ​សុ​វណ្ណា​ជិត​១០​តូប ស្ថិតនៅក្នុង សង្កា​ត​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ផ្សារ​បាន​ប្រាប់ថា ការឆេះ​នេះ គឺ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង ចំណែក​សម្ភារៈ​ដែល​រង​ការខូចខាត​នោះ គឺ​ឆេះ​តែ​គ្រែ​សម្រាប់​ដាក់លក់​បន្លែ សាច់​តែប៉ុណ្ណោះ​។ ប្រភព​បន្តថា បន្ទាប់ពី​ឆេះ​បាន​បន្តិច គេ​បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​៤​គ្រឿង​ចេញ ជួយ​បាញ់​ពន្លត់​ត្រឹមតែ​អស់​៣​គ្រឿង អាច​គ្រប់គ្រង​សភាពការណ៍​បាន គឺ​មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល់​តទៅទៀត​ទេ​៕

fn-2016-07-25-07-41-07-2fn-2016-07-25-07-41-06-0fn-2016-07-25-07-41-07-3