បុរស២នាក់ជិះម៉ូតូធ្លាក់ការដ្ឋានស្ពានឈ្លក់ទឹកស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 July, 2016 ក+ ក-

ខេត្តកណ្តាល​៖​យុវជន​២​នាក់ ដែលជា​បងប្អូន​បង្កើត​នឹង​គ្នា​បាន​ជិះ​ម៉ូតូ​ធ្លាក់​ក្នុង​ការដ្ឋាន​សាងសង់​ស្ពាន ស្ថិត​តាម​បណ្តាល​ផ្លូវជាតិ​លេខ​២១B ក្នុង​ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល បណ្តាល​ឲ្យ​ឈ្លក់ទឹក​ស្លាប់​។​
​បើតាម​សាក្សី​នៅ​កន្លែង កើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ធ្លាក់​ការដ្ឋាន​ស្ពាន តាំងពី​យប់ ថ្ងៃទី​២៤ ខែកក្កដា រហូតដល់​ម៉ោង​៨​ជាង​ព្រឹក ថ្ងៃទី​២៥ ខែកក្កដា​នេះ ទើប​ប្រជាពលរដ្ឋ​ប្រទះឃើញ ហើយក៏​បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​
​បើតាម​ប្រជាពលរដ្ឋ​បាន​និយាយថា ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​២១ B នេះ មិនមាន​ដាក់​ស្លាក​សញ្ញា​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ​៕

fn-2016-07-25-08-46-34-2fn-2016-07-25-08-46-34-0