ម៉ូតូ​២​គ្រឿង​បុក​គ្នា​របួស​ទាំងសងខាង​នៅ​កៀនស្វាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 July, 2016 ក+ ក-

​ខេត្តកណ្តាល​៖​បុរស​២​នាក់​បាន​រងរបួស គ្រា​ដែល​ជិះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២០ និង​៣០​នាទី​យប់ ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៥-៤៦​ស្ថិតនៅ​ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
​ម៉ូតូ​ម៉ាក HONDAWAVE ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​បាត់ដំបង 1F-7042 បើកបរ​ដោយ​ឈ្មោះ ហ៊ីម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជរ ខេត្តព្រៃវែង​មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​។ ចំណែក​ភាគី​ម្ខាង​ទៀត​បើក​ម៉ូតូ​ម៉ាក​HONDA C125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្តាល​1AE-4455 បើកបរ​ដោយ​ឈ្មោះ ដួង សុ​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ​ឫស្សី ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង មាន​ទិសដៅ​ពី​អ្នក​លឿង​មក​ភ្នំពេញ​។​
​សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹងថា​ម៉ូតូ​ទាំងពីរ​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​ភាគី​ខាង​ម៉ូតូ​WAVE​បាន​រេ​ចង្កូត​មក​ចំណែក​ផ្លូវ​ខាង​ម៉ូតូ​C125​ក៍បាន​បុក​ជាមួយ​ម៉ូតូ​C125​ពេញទំហឹង​បណ្តាល​អ្នកបើកបរ​ម៉ូតូ​ទាំងសងខាង​រងរបួស​ធ្ងន់​ដឹកយក​ទៅ​មន្ទីរ​ក្រុងភ្នំពេញ​។ ចំណែក​ម៉ូតូ​ដឹក​យកមក​រក្សាទុក​នៅ​ផ្នែក​សណ្តាប់ធ្នាប់​ស្រុក​កៀនស្វាយ​រងចាំ​ភាគី​ទាំងពីរ​មក​ដោះស្រាយ​តាមច្បាប់​៕

IMG-20160724-WA0021IMG-20160724-WA0023IMG-20160724-WA0020