តម្រួត​ថៃ​ឃាត់ខ្លួន​ចោរ​ស្រី ដែល​ឆក់​កាបូប ខ្សែក ក្នុង​ផ្សារ​ថៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 July, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នារី​វ័យក្មេង​ម្នាក់​ដែលជា​មុខសញ្ញា​ចោរកម្ម ត្រូវបាន​ក្រុម​តម្រួត​ថៃ​ឃាត់ខ្លួន​បាន​ភ្លាមៗ បន្ទាប់ពី​មានការ​ស្រែក​ឆោ​រ​ឡោ និង​ធ្វើអោយមាន​ការភ្ញាក់ផ្អើល ដោយសារ​តែមាន​ករណី​ចោរឆក់​ខ្សែក និង​លួច​កាបូប​លុយ​នៅក្នុង​ផ្សារ​ថៃ ជាប់​នឹង​ព្រំប្រទល់​ស្រុក​សំពៅ​លូន​។​
​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​កម្ពុ​ជា ដែល​បានត្រឹមតែ​ចូល​ទៅយក​របាយការណ៍​បានអោយដឹងថា នៅវេលា​ម៉ោង​១០ ព្រឹក​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ក្នុង​ផ្សារ​ខៅ​ឌិន ក្បែ​ច្រក​តំបន់​គីឡូ​១៣ ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​គឺមាន​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​សំណាក់​តម្រួត​ថៃ ដែល​ជនសង្ស័យ​នោះ​មានឈ្មោះ សារី ភាស់ ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ជិត​វត្ត​អូរ​ជុំ ដែល​បានធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​របស់​ឈ្មោះ យ៉ុង មួយ​អៀង ភេទ​ស្រី អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រលឹត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ហើយ​បាន​បន្តទៅ​ឆក់​ខ្សែ ក ផ្លា​ទីន​របស់​ឈ្មោះ ថន ស្រី​លន់ ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ត្រាវ​ជូរ ។
​បន្ទាប់ពី​កំលាំង​តម្រួត​ថៃ​បានធ្វើការ​ឃាត់ខ្លួន​នារី​វ័យក្មេង​ដែលជា​មុខសញ្ញា​ចោរកម្ម​រួចមក គឺ​ជនរងគ្រោះ​ទាំង​ពីរបាន​រៀបរាប់ថា ខ្សែ ក មួយ​ខ្សែ​នេះ​មាន​តំលៃ ២០០០ បាត​តែប៉ុណ្ណោះ ដោយឡែក​ម្ចាស់​កាបូប​បាន​បញ្ជាក់ថា នៅក្នុង​កាបូប​នោះ​គឺមាន​លុយ​ចំនួន​៣៧​ម៉ឺន​រៀល ២៨០ បាត ។​
​នៅពេល​នោះដែរ​។ សមត្ថកិច្ច​បាន​ឆែកឆេរ​ទៅលើ​ខ្លួនប្រាណ​ជនសង្ស័យ ប​នា​រកឃើញ​លុយ​ចំនួន ៤១ ម៉ឺន ៣​ពាន់​រៀល ដោយ​ក្រោយពី​បាន​ត្រួតពិនិត្យ​រួចមក កំលាំង​តម្រួត​ថៃ​មិនទាន់​ប្រគល់​មុខសញ្ញា​រូបនេះ​មកអោយ​សមត្ថកិច្ច​កម្ពុ​ជា​ឡើយ ដោយ​គេ​បាន​នាំខ្លួន​ដ​កា់​រថយន្ត​ដឹក​បញ្ជូនទៅ​អធិការដ្ឋាន​សិន​ដើម្បី​សាកសួរ​បន្ត​៕

13816993_1742949792610250_819121201_n13816867_1742949772610252_1216789704_n13816877_1742949785943584_443550092_n13817036_1742949782610251_2090851945_n13819865_1742949775943585_1447548356_n