ចោរ​ប្រដាប់​អាវុ​ធ​​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​​នៅ​ស្រុក​ស្នួល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 July, 2016 ក+ ក-

​ខេត្តក្រចេះ​៖​ក្រុមចោរ​ចំនួន​៧​នាក់​ប្រដាប់​ដោយ​អាវុធខ្លី​គ្រប់​ដៃ និង​កាំភ្លើង​វែង​មួយ​ដើម​បានធ្វើ​សកម្មភាព​ចូល​ភ្ជង់ និង​វាយ ម្ចាស់ផ្ទះ​បណ្តាល​ឲ្យ​រងរបួស​ប្លន់​យក​ទ្រព្យសម្បត្តិ​មួយចំនួន​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល​ខេត្តក្រចេះ​។
​អាវុធ​ហ​ត្ត​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ សួង ហុង ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ត្រូវ​ក្រុមចោរ​វាយ និង​អាវុធខ្លី​ត្រូវចំ​សៀតផ្កា​ខាងឆ្វេង​រងរបួស ហើយ​ក្រុមចោរ​ទាំងនោះ​បាន​យក​អាវ​ចង​កូនប្រុស ជនរងគ្រោះ​ឈ្មោះ តាំង វ៉ាន់​ធី អាយុ​១៦​ឆ្នាំ​។ ខណៈដែល​ពួកចោរ កំពុង​ធ្វើ​សកម្មភាព​ប្លន់ ប្ដី​ជនរងគ្រោះ​ឈ្មោះ តាំង ម៉ា​នី អាយុ​៤១​ឆ្នាំ បាន​ជិះ​ម៉ូតូ​មកដល់​ផ្ទះ​ត្រូវបាន​ក្រុមចោរ​បាញ់​១​គ្រាប់ តែ​ខុស​ហើយ​ជនរងគ្រោះ​បាន​រត់​រួច​។​
​តាម​ប្រភព​ដដែល​បញ្ជាក់ថា ទ្រព្យសម្បត្តិ​ដែល​ក្រុម​យកបាន​មាន​ខ្សែដៃ​មាស​ចំនួន​២​តំឡឹង ក្រវិល​ផ្លាក​ទីន​១​ជី ចិ​ញ្ជៀ​ន​ផ្លាក​ទីន​១​ជី​ទូ​រស​ព្វ័​ដៃ ចំនួន​៣​គ្រឿង និង​លុយ​មួយចំនួនទៀត​។ ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​រួច​រត់គេចខ្លួន​ដោយ​ផ្លោះ​តាម​របង​ផ្ទះ​ខាងក្រោយ​ចេញទៅ​បាត់​៕

fn-2016-07-25-09-44-06-1fn-2016-07-25-09-44-05-0