សព​លោក​បណ្ឌិត កែម ឡី ត្រូវបាន​បញ្ចុះ​រួចរាល់​ហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 July, 2016 ក+ ក-

ខេត្តតាកែវ​៖​សព​លោក​បណ្ឌិត កែម ឡី ត្រូវបាន​បញ្ចុះ​រួចរាល់​ហើយ នៅ​គេហដ្ឋាន​កំណើត​សព នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅវេលា​ម៉ោង​១១ និង​៥៥​នាទី​ព្រឹក ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦​នេះ​។​
​គួរ​បញ្ជាក់ថា សព​លោក កែម ឡី ត្រូវបាន​ដង្ហែ​ចេញពី​វត្ត​ចាស់ ស្ថិតនៅក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ព្រលឹម ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​មកដល់​គេហដ្ឋាន​កំណើត​របស់​សព លោក​នៅ​ព្រលប់​ថ្ងៃ​ដដែល​៕

13767425_281097932257817_4004594446189123517_o