Rooney បង្ហាញ​ក្តី​ស្រមៃ​នៅពេល​ចូលនិវត្តន៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 July, 2016 ក+ ក-

​បាល់ទាត់​៖​ប្រធាន​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Wayne Rooney បាន​បង្ហើប​នូវ​ក្តី​ស្រមៃ​របស់លោក​ថា ក្រោយ​ពេលដែល​លោក​ចូលនិវត្តន៍​ពី​អាជីព​កីឡាបាល់ទាត់ លោក​ចង់​ក្លាយជា​គ្រួ​បង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស នាពេល​អា​នាគ​ត​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​វ័យ​៣០​ឆ្នាំ​រូបនេះ បាន​បង្កើត​ស្នាដៃ​ដំបូង​របស់គាត់​នៅក្នុង​ក្របខ័ណ្ឌ អង់គ្លេស Premier League នៅពេល​លេង​ឲ្យ​ក្រុម Everton នៅក្នុង​អំឡុង​ឆ្នាំ ២០០២ និង​បាន​បង្ហាញខ្លួន​ជាង ៦០០​ប្រកួត ក្នុង​អាជីព​បាល់ទាត់​របស់គាត់​។​
Rooney បា​នស​សេរ​នៅលើ​បណ្តាញ​សង្គម Facebook របស់លោក​ថា “​បាល់ទាត់​គឺជា​អាយុ ជីវិត​របស់ខ្ញុំ​ទាំងមូល​។​“​ខ្ញុំ​ចង់​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ពេលដែល​ឈប់​លេង​បាល់​។​
Rooney បានបញ្ជាក់​បន្ថែមទៀត​ថា នៅពេល​បច្ចុប្បន្ននេះ​រូបគេ​កំពុង​រៀន​វគ្គ​គ្រូបង្វឹក សង្ឃឹមថា​វា​នឹង​ជោគជ័យ​នៅពេល​អា​គាត់​នឹង​អាច​ក្លាយ​គ្រួ​បង្វឹក​ដ៏​ល្អ​សម្រាប់​ក្រុម​អង់គ្លេស​នៅ​ថ្ងៃក្រោយ​៕

RooneyEng_3094203