ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​៩​នាក់​​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​កម្លាំង​នគរបាល​បាន បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​៦​ករណី ឃាត់​មនុស្ស​៩​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​៦​នាក់ និង មុខសញ្ញា​ប្រើប្រាស់​៣​នាក់ រឹបអូស​មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់​ធំ និង​៩​កញ្ចប់​តូច​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ​។​
​ប្រភព​ដដែល​បញ្ជាក់ថា ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ឃាត់ខ្លួន ដោយ​នគរបាល​កណ្ដាល បង្ក្រាប​២​ករណី​ឃាត់ខ្លួន​៣​នាក់​, នគរបាល​ខេត្តស្វាយរៀង បង្ក្រាប​១​ករណី​ឃាត់ខ្លួន​២​នាក់​, នគរបាល​ខេត្ត​ព្រះសីហនុ បង្ក្រាប​១​ករណី​ឃាត់ខ្លួន ២​នាក់​, នគរបាល​ខេត្តកំពង់ចាម បង្ក្រាប​១​ករណី (​ដីកា​) ឃាត់ខ្លួន​ម្នាក់ និង​ខេត្តសៀមរាប បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់​៕

13731552_2070502006508142_8107186427004939336_n