បញ្ចុះបឋមសិលា​សាងសង់​សាលារៀន​១​ខ្នង ២​ជាន់​១២​បន្ទប់ និង​ទីលាន​បាលទាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 July, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅ​រសៀល​ថ្ងៃទី​២៥ កក្កដា ២០១៦ ស្ថិតនៅ​ប​វេណ​សាលា​អនុ​វិទ​យា​ល័យ​មោងឫស្សី​ក្នុង​ភូមិប​ន្សែ​បន្ទាយ ស្រុក​មោងឫស្សី មាន​រៀបចំ ប្រារព្វ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់សាលា ១​ខ្នង នៅ​អនុវិទ្យាល័យ​ស្រុក​មោងឫស្សី​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។​
ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​គ្រប់​ស្ថាប័ន​នៃ​ស្រុក មោងឫស្សី​សូម​ថ្លែងអំណរគុណ​ដ៍​ខ្ពង់ខ្ពស់​នូវ​សន្តាន ចិត្ត​ដ៍​ប្រពៃ និង​គោរព​ស្រឡាញ់​គាំទ្រ​ជា​បន្តទៀត​នូវ អណ​ត្តិ​ក្រោយៗ ។ ក្នុង​ពិធី​ប​ណ្ចុះ​បឋមសិលា​នេះ​មានការ​អញ្ជើញ​ចូល រួម​ជា​គណៈអធិបតី​ក្នុង​ពិធី​នោះ​ដ៏​ខ្ពង់ខ្ពស់​លោក ចន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រមទាំង​មន្ត្រីរាជការ​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ជាច្រើនរូប​ផ្សេងទៀត​នាឱកាស​នោះ ។​
ការបញ្ចុះ​បឋមសិលា​នេះដែរ​ក្រោម​ការឧបត្ថម្ភ និង​កសាង​ដោយ​កងកម្លាំង​វិ​ស្វ័ក​ម្ម និង​កញ្ចប់​ថវិការ ជា​របស់​រាជរដ្ឋាភិបាល​ក្នុង​គម្រោង​សាងសង់​សាលា ថ្ម​២​ជាន់​មាន​១២​បន្ទប់ និង​ទីលាន​បាលទាត់​១​ទៅ តាម​ស្តង់ដា​ដល់​សាលា​អនុវិទ្យាល័យ​ស្រុក​មោងឫស្សី ឆ្លៀត​ក្នុងឱកាស​នោះ​លោក​បាន​ផ្តាំផ្ញើរ​ដល់​ក្មួយៗ​ត្រូវ ចេះ​ខំ​ក្នុង​រៀនសូត្រ​ឲ្យ​ក្លាយទៅជា​សិស្ស​គំរូ​ពលរដ្ឋ​ល្អ ដែល​សង្គមជាតិ​ត្រូវការ​ទៅ​អនាគត​៕

13650351_1743269549244941_1110087288_n13672451_1743269525911610_1475401533_n13672392_1743269545911608_1343605941_n13672065_1743269532578276_55320131_n13672446_1743269552578274_7679621_n13672600_1743269539244942_391255492_n13820522_1743269562578273_1793683760_n