ឃាត់ខ្លួន​អ្នក​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​២០​នាក់​នៅ​ប្លុក​បឹង​ឈូក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅវេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​ចុះ​ចាប់ខ្លួន​ក្រុម​ចែកចាយ ជក់​គ្រឿងញៀន​ចំនួន​២០​នាក់​នៅ​ភូមិ ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ លោក ម៉ក់ ហុង បាន​ឲ្យ​ដឹងថា កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ បាន​ចុះ​រដ្ឋបាល​លើ​ទីតាំង​សង្ស័យ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នៅ​ក្រុមទី​១០-១១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ដោយបាន​ឃាត់ខ្លួន​មនុស្ស​២០​នាក់ និង​ដកហូត​ឧបករណ៍ ជក់​គ្រឿងញៀន​មួយចំនួន​ផងដែរ​។ លោក​បញ្ជាក់ថា បច្ចុប្បន្ន​កម្លាំង​នគរបាល​សហការ​ជាមួយ​ការិយាល័យ​ជំនាញ​ដើម្បី​ធ្វើតេស្ត​រកសារ​ធាតុ​ញៀន អនុវត្តន៍​តាម​នីតិវិធី​ផ្លូវច្បាប់​៕

fn-2016-07-27-11-10-02-1fn-2016-07-27-11-10-02-0