គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​២​នាក់ របួសធ្ងន់​ស្រាល​២០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 July, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖នៅ​ថ្ងៃ ទី​២៧ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១០​លើក (​យប់​៥​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ រងរបួស​ធ្ងន់​១៨​នាក់ និង​របួសស្រាល​២​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៦​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៦​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៥​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង និង​យាន​ផ្សេងៗ​២​គ្រឿង​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើត មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៥​លើក​, បត់​គ្រោះថ្នាក់​១​លើក​, មិន​គោរព​សិទ្ធិ​៣​លើក​,​ប្រជែង​គ្រោះថ្នាក់​១​លើក ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៥​នាក់ (​យប់​៣​នាក់​)​។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​៣,៤៨៩​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ ចំនួន​១,៤៦៦​គ្រឿង និង​ពិន័យ​សរុប ចំនួន​២,០២៣​គ្រឿង​៕

13664714_1743724292532800_982590538_n