បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្នុង​ទីក្រុង​បា​ដា​ដ​ស្លាប់​មនុស្ស​៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 July, 2016 ក+ ក-

​អ៊ីរ៉ាក់​៖​មនុស្ស​យ៉ាងហោចណាស់​៦​នាក់​បាន​ស្លាប់បាត់​ជីវិត​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ប៉ូលិស​នៅ​សង្កាត់​និកាយ​ស៊ី​អ៊ី​ត​មួយកន្លែង​នៅក្នុង​ទីក្រុង​បា​កដាដ​ប្រទេស​អ៊ីរ៉ាក់​កាលពី​ម្សិលមិញ​។​
​មន្ត្រីប៉ូលិស​បាន​និយាយថា អ្នក​វាយប្រហារ​នៅក្នុង​ទីក្រុង​បា​កដាដ​នេះ​បានធ្វើ​ដំណើរ​ថ្មើរជើង​ហើយ​បាន​បំផ្ទុះ​គ្រាប់បែក​ដែលជា​ប់​នឹង​ខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​ស្ថិតនៅ​ខាងជើង​សង្កាត់ Shula ក្នុង​ទីក្រុង​បា​ដា​ដ​។ មន្ត្រីប៉ូលិស​បន្តថា ក្នុងចំណោម​អ្នកស្លាប់​ទាំង​៦​នាក់​នេះ​គឺ​មន្ត្រីប៉ូលិស​ចំនួន​៣​នាក់ និង​ជន​ស៊ីវិល​ចំនួន​៣​នាក់ ហើយ​មនុស្ស​ចំនួន​១៥​នាក់​ផ្សេងទៀត​បាន​រងរបួស​។​
​ទោះជា​យ៉ាងណា​រហូតមក​ដល់ពេលនេះ គេ​មិនទាន់​ឃើញ​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ទេ ប៉ុន្តែ​ក្រុម​សកម្មប្រយុទ្ធ​ស៊ុន​នី​ធ្លាប់បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​បែបនេះ​ដែល​សំដៅ​ទៅរក​កងកម្លាំង​សន្តិសុខ និង​កន្លែង​សាធារណៈ​ជាពិសេស​នៅ​កន្លែង​ណា​ដែលមាន​ពលរដ្ឋ​និកាយ​ស៊ី​អ៊ី​ត​រស់នៅ​ភាគច្រើន​៕

d2a75979e57f1911dede05063d4a68cb_L