Zlatan នឹង​បង្ហាញខ្លួនដំបូង​ឲ្យ Mna Utd ចុងសប្តាហ៍នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 July, 2016 ក+ ក-

​បាល់ទាត់​៖​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​ក្លិប​បិសាច​ក្រហម Manchester United គឺ​កីឡាករ Zlatan Ibrahimovic បាន​ចូល​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ជា​លើកដំបូង​របស់ខ្លួន​។​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​វ័យ​៣៤​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ឃើញ​ចូល​ហ្វឹកហាត់​រួមគ្នា​ទាំងអស់​ជា​លើកដំបូង ដែល​រួមមាន​ទាំង Zlatan, Marouane Fellaini, Bastian Schweinsteiger, Morgan Schneiderlin និង Anthony Martial ។ Zlatan បាន​អវត្តមាន​ឲ្យ​ក្រុម Man Utd កាល​ទៅ​ប្រកួត​នៅ​ចិន ដោយសារ​ក្លឹប​ឲ្យ​ពេល​សម្រាក​បន្ថែម ក្រោយ​ចប់ Euro 2016​។​
​គួរ​បញ្ជាក់ថា Zlatan នឹង​អាច​បង្ហាញខ្លួន​ឲ្យ Man Utd លើកដំបូង​ពេល​ប៉ះ​ក្រុម Galatasaray របស់​របស់​តួ​ក​គី ក្នុងការ​ប្រកួត​មិត្តភាព​នៅ​ទីក្រុង Gothenburg នៅ​ប្រទេស​ស៊ុយអែត​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​៕

maxresdefault