ស្រវឹង​​បើក​រថយន្តបុក​អ្នកជិះ​ម៉ូតូ​៣​នាក់​ម្តាយកូន​របួស​ធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ជន​ជាតិចិន​មួយក្រុម​ស្រវឹង​ជោក​បើករថយន្ត​ឡិច​ស៊ី​ស 570​មួយគ្រឿង​ទៅបុក​ម៉ូតូ​មួយគ្រឿង​ដែល​ជិះ​គ្នា​៣​នាក់​ម្តាយ និង​កូន​ចេញពី​កោះ​ពេជ្រ​បណ្តាល​ឲ្យ​ក្មេង​តូចៗ ២​នាក់​រងរបួស​ធ្ងន់ ដែល​ហេតុការណ៍​នេះ​កើតឡើង​នា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទ​២៩ ខែកក្កដា ឆ្នាំ ២០១៦ ស្ថិតនៅក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន​។​
​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតឡើង​គេ​បានឃើញ ជន​ជាតិចិន​មួយក្រុម​សុទ្ធតែ​ស្រវឹង បើករថយន្ត មួយគ្រឿង ម៉ាក​ឡិច​ស៊ី​ស 570 ពណ៌​ស ស្លាក​លេខ​ភ្នុំពេញ​2M-9158 ចេញពី​ម្តុំ​កោះ​ពេជ្រ លុះ​មកដល់​ត្រង់​ស្ពាន ហង្ស ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​PCX ដែល​ជិះ​គ្នា​៣​នាក់ ម្តាយកូន មកដល់​ធ្វើ​ឲ្យ វ៉ា​ក់​ជាមួយគ្នា​ក៏បាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​កូនតូចៗ ២​នាក់​រងរបួស​ធ្ងន់ ចំណែក​ម៉ូតូ និង​រថយន្ត​រង​ការខូចខាត​ផងដែរ​។​
​ក្រោយ​កើតហេតុ ភាគី​ខាង​រថយន្ត ជជែក​គ្នា និង​សង​សំណង​ទៅ​ឲ្យ​ភាគី ខាង​ម៉ូតូ​ចំនួន ២៨០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្តង​៕

fn-2016-07-30-08-43-06-0fn-2016-07-30-08-43-06-1fn-2016-07-30-08-43-06-3