ស្រវឹង​ជិះ​ម៉ូតូ​បុក​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ដោយសារ​ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​ជោក​បុក​រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន ឡូង ម៉េង (LM) ចំ​ពី​បុក​មុខ បណ្ដាលឱ្យ​រងរបួស បែក​ចិញ្ចើម ចំណែក​ម៉ូតូ​ខូចខាត​យ៉ាងដំណំ គៀប​ជាប់​ក្រោម​កង់​រថយន្ដ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​ផ្សារ​ដេប៉ូ​២​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា មុន​ពេ​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​Scoopy ពាក់​ស្លាក​លេខ​ភ្នំពេញ​1FT-2869 បើកបរ​ក្នុងទិសដៅ ពី​កើ​តទៅ​លិច ចំណែក​រថយន្ដ​របស់​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍ LM Concrete បើកបរ​ច្រាស់ទិស​គ្នា លុះដល់​ចំណុច​ខាងលើ ម៉ូតូ​បាន​រេ​ចង្កូត​ចូល​ផ្លូវ​របស់​រថយន្ដ ហើយ​បុក​ចំ​ពីមុខ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ រងរបួស​បែក​ចិញ្ចើម រីឯ​ម៉ូតូ​គៀប​ជាប់​កង់​រថយន្ដ​ខាងឆ្វេង រង​ការ​ខូ​ត​ខាត​ស្ទើរ​ទាំងស្រុង​។​
​ក្រោយពេល​កើតហេតុ​ភាគី​ទាំង​២ បាន​ព្យាយាម​សម្រួល​គ្នា​ដែរ តែ​មិនត្រូវ ទើប​សមត្ថកិច្ច​ជំនាញ​យក​រថយន្ដ និង​ម៉ូតូ​ទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​តាម​ក្រោយ​៕

fn-2016-07-30-08-40-11-4fn-2016-07-30-08-40-11-3fn-2016-07-30-08-40-11-2