អាជ្ញាធរខេត្ត​អំពាវនាវ​ដល់​កូន​ខ្មែរ​គ្រប់រូប​បង្កើន​ស្មារតី ខណៈ​វប្បធម៌​បរទេស​កំពុង​គ្រប់​ដណ្ដប់​យ៉ាងជ្រៅ​ក្នុងប្រទេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​អាជ្ញាធរខេត្ត​ដែល​សំបូរ​ដោយ​សំណង់ អគារ​បុរាណ​បាន​អំពាវនាវ​យ៉ាង​ទ​ទួ​ច​ដល់​កូន​ខ្មែរ​គ្រប់រូប​ត្រូវ​ពង្រឹងស្មារតី​ឡើងវិញ ខណៈ​វប្បធម៌​បរទេស​កំពុងមាន​កម្លាំង​ខ្លាំង​គ្របដណ្ដប់​និង​ពង្វក់ស្មារតី​យ៉ាងជ្រៅ​ក្នុងប្រទេស​។​
​កាលពី​ចុង​សប្ដាហ៍​កន្លងមកនេះ​នៅក្នុង​ពិធី​បិទ​មហោស្រព​សិល្បៈ​កំណាព្យ និង​ចម្រៀង​ខ្មែរ​ជាស​កល​លើក​ទី​៤ អភិបាលខេត្ត​បាត់ដំបង លោក ច​ន្ទ័ សុផល បាន​មានប្រសាសន៍​អោយដឹងថា ដើម្បី​ទប់ទល់​នឹង​សភាពការណ៍​ដ៍​គ្រោះថ្នាក់​ដែលជា​លទ្ធផល​នៃ​ជំនួប​វប្បធម៌​សកលលោក យើង​ជា​ខ្មែរ​គ្រប់រូប​ត្រូវ​បង្កើន​ស្មារតី ចូលរួម​អោយបាន​ខ្លាំងក្លា​ក្នុងការ​ថែរក្សា​វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​ជាតិ អត្ដ​សញ្ញាណ​វប្បធម៌ អត្តសញ្ញាណ​ជាតិ​អោយបាន​គង់វង្ស​ក្នុង​ចរន្ដ​សកលភាវូបនីយកម្ម​។​
​ផ្អែកលើ​មូលដ្ឋាន​វប្បធម៌​ជាតិ​ជា​សេដ្ឋកិច្ច​ក្នុង​ទស្សនៈ “​ព្រះរាជាណាចក្រ​កម្ពុជា​ជា​មជ្ឍមណ្ឌល​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​” ឈរលើ​យុទ្ធសាស្ដ្រ​ផ្សព្វផ្សាយ​ទេសចរណ៍ “​កម្ពុជា​ព្រះរាជា​ចក្រ​អ​ច្ឆ​រិ​យះ​” និង​ដាក់ចេញ​នូវ​គោលដៅ “​កម្ពុជា​ព្រះរាជាណាចក្រ​នៃ​វប្បធម៌​” ។​យើង​ជា​កូន​ខ្មែរ​ត្រូវតែ​យល់ដឹង​អោយ​កាន់តែច្បាស់​ពី​តម្លៃ​មហាសាល​ពុំ​អាច​កាត់ថ្លៃ​បាន​និង​ភាព​ស​ប្បូរ​បែប​នៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ចូលរួម​ថែរក្សា​ការពារ​និង​លើក​ស្ញួ​យ​តម្លៃ​វប្បធម៌​ជាតិ​ជំរុញ​នឹង​ប្រើប្រាស់​សក្ដានុពល​បេតិកភណ្ឌ​វប្បធម៌ ប្រយោជន៍​ទាក់ទាញ​វិនិយោគ​ពី​បរទេស​កាន់តែ​ច្រើនឡើងៗ​និង​ជាការ​ប្រែក្លាយ​ព្រះរាជាណាចក្រ​កម្ពុជា​អោយទៅជា​គោលដៅ​ទេសចរណ៍​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ជំរុញ​ការប្រើប្រាស់​សក្ដានុពល​វប្បធម៌​ខ្មែរ​ដើម្បី​ជា​ថាមពល​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​តាមរយះ​ការពង្រឹង​និង​ការបង្ករ​បង្កើត​ទំនិញ​វប្បធម៌ សេវាកម្ម​វប្បធម៌​សម្រាប់​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាការ​បង្កើត​នូវ​កាលានុវត្តភាព​សម្រាប់​ប្រជាជន​និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​។​
​ឯកឧត្តម​បន្ថែមថា ដើម្បី​សម្រេចបាន​តាម​គោលបំណង កូន​ខ្មែរ​គ្រប់រូប​ត្រូវ​យកចិត្តទុកដាក់​ជាសំខាន់​ផងដែរ​លើ​ការងារ​ជាច្រើន​រួមមាន​ការរៀបចំ​ក្រុង​អោយទៅជា​ក្រុង​បេតិកភណ្ឌ ប្រា​ង​ប្រាសាទ​នានា ការពារ​ស្ថានីយ៍​បូរាណ​វិទ្យា មាន​ទួល​ប្រាសាទបុរាណ ទួល​ភូមិ​ចាស់ បឹង ស្ពាន សំណង់​បូរាណ រចនាបថ ស្ថាបត្យកម្ម ក្បាច់​ភ្ញី​ពី​បូរាណ គ្រប់គ្រង​សិល្បៈ​សូន​រូប​និង​សិប្បកម្ម​ដោយ​បើក​វគ្គ​ផ្សព្វផ្សាយ​អំពី​ក្បាច់ចម្លាក់​ខ្មែរ​ដល់​ក្រុម​ជាងចម្លាក់​លើ​ឈើ ជាង​សូន​រូប​អំពី​ស៊ីម៉ង់ ក្បាច់​ភ្ញី​ព្រះ​ភូមិ សត្វ​គ្រប់​ប្រភេទ ពង្រឹង​សិល្បៈ​មហាជន​ផ្នែក​របាំ ផ្នែក​ចម្រៀង​បូរាណ សម័យ សូត្រ​ឬ​ស្មូត​កំណាព្យ ល្ខោនបាសាក់ ល្ខោនខោល ល្ខោន​យីកេ ចាប៉ីដងវែង ផ្សព្វផ្សាយ​និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​សិទ្ធ​អ្នកនិពន្ធ​និង​សិទ្ធ​ប្រហាក់ប្រហែល ក្រៅពីនេះ​មន្ដ្រី​ពាក់​ព​ន្ធ័ ក្រុមការងារ​តាម​វត្ត​អារាម ចាស់ព្រឹទ្ធាចារ្យ​បន្ដរ​រៀបចំ​អោយបាន​ជាប្រចាំ​រាល់​ឆ្នាំ ការតាំង​ពិ​ពរណ៍​បង្ហាញ​អំពី​មុខម្ហូប​អាហារ​នឹង​បង្អែម​ដែលមាន​លក្ខ​ណះ​ប្រពៃណី ជំរុញ​បន្ថែម​នូវ​ការអបអរសាទ​ពិធីបុណ្យ​ប្រណាំង​ទូកង រៀបចំ​អោយមាន​ការលេង​ល្បែង​ប្រជាប្រិយ​តាម​រមណីយដ្ឋាន​សំខាន់ៗ​អោយបាន​ផុលផុស​ពិសេស​ថែរក្សា​ប្រពៃណី​ទំនៀម​ទំលាប់ ជំនឿ​សាសនា ពិធីបុណ្យ​ផ្សេងៗ រួមទាំង​ភាសា អក្សរ សីលធម៌ ចរិយា​ធម៌ និង​គុណធម៌​ផងដែរ​៕

13874972_1745547929017103_190259060_n13866961_1745547925683770_1458778675_n13871664_1745547939017102_1790554098_n13872452_1745547932350436_148985351_n13875040_1745547922350437_567851635_n13884551_1745547935683769_1250260643_n