Arsenal ត្រៀម​កញ្ចប់​ទឹកប្រាក់​ដេញថ្លៃ​ទិញយក Mauro Icardi
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2016 ក+ ក-

​បាល់ទាត់​៖​ក្លិប​កាំភ្លើង​ធំ Arsenal ត្រៀម​លុយ​៥០​លាន​ផោន​ដើម្បី​ដាក់​ដេញថ្លៃ​នាំយក​ខ្សែប្រយុទ្ធ​ពី​ក្លិប Inter គឺ​កីឡាករ Mauro Icardi ប្រសិនបើ​បរាជ័យ​ក្នុង​ការចុះ​លេខា​ទិញយក​ខ្សែប្រយុទ្ធ Alexandre Lacazette ពី​ក្លិប Lyon នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត the Daily Star​។​
​លោក Arsene Wenger បាន​អះអាងថា ខ្សែប្រយុទ្ធ Lacazette របស់​ក្លិប Lyon គឺជា​ជម្រើស​រើស​ទីមួយ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal បើទោះបី​គេ​ឃើញថា​ការដេញថ្លៃ​មួយ​នៅ​ប្រទេស​បារាំង​បាន​បដិសេធចោល​ចំពោះមុខ​រួចទៅហើយ​ក៏ដោយចុះ ប៉ុន្តែ​យ៉ាងណាមិញ​បច្ចុប្បន្ននេះ កាំភ្លើង​ធំ Arsenal បាន​ងាប​មក​ប្រជែង​ជាមួយនឹង​ក្លិប Napoli ក្នុង​ការចុះ​លេខា​ហត្ថ​ដើម្បី​នាំយក​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ដើម្បី​មក​ក្រុម​នា​រដូវក្តៅ​នេះហើយ​ក៏​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ក្លិប​។​
​គួរ​បញ្ជាក់ថា Mauro Icardi បាន​ផ្លាស់​ចេញពី​ក្រុម Sampdoria មក​ចូលរួម​ជាមួយ​ក្រុម Inter ក្នុងអំឡុង​ឆ្នាំ​២០១៣​និង​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៤៧​គ្រាប់​ក្នុងការ​បង្ហាញ​ខ្លួ​ល​៨៨​លើក​ឲ្យ​ក្រុម​៕

Capture.PNG1_