បង្ក្រាប​គ្រឿងញៀន​៦​ករណី​ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​១៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប​បទ ល្មើស​ជួញ ដូរ​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​៦​ករណី ឃាត់​មនុស្ស​១៥​នាក់ ក្នុងនោះ​មានមុខ​សញ្ញា​ជួញដូរ​៥​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​១០​នាក់ និង​រឹបអូស​បា​មេ​តំ​ហ្វេ​តា​មីន (ice) ០.៤៣​ក្រាម​, ១​កញ្ចប់​ធំ និង​១៧​កញ្ចប់​តូច​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ដដែល​បញ្ជាក់ថា ទីតាំង​ដែល​បង្ក្រាបបាន​ទី​១.​ភ្នំពេញ បង្ក្រាប​៣​ករណី ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​១០​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ៤​កញ្ចប់​តូច​, ទី​២.​កណ្ដាល បង្ក្រាប​១​ករណី​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​២​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ៣​កញ្ចប់​តូច​, ទី​៣.​ក្រចេះ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ម្នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់​ធំ និង​១០​កញ្ចប់​តូច​, ទី​៤.​ត្បូងឃ្មុំ បង្ក្រាប​១​ករណី ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​២​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ០.៤៣​ក្រាម​៕

13681020_2074936682731341_819469474529587353_n