De Gea ៖ វត្តមាន Zlatan អាចជួយ Man Utd ឈ្នះ​ពាន​រដូវ​កាល​ក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 August, 2016 ក+ ក-

បាល់ទាត់​៖​អ្នកចាំទី​ដៃ​ទីមួយ​របស់​ក្លិប​បិសាច​ក្រហម Manchester United គឺ​កីឡាករ De Gea បាន​និយាយថា រូបគេ​នឹង​មិត្ត​រួមមាន​អារម្មណ៍​ស​ប្យា​យ​រីករាយ​បន្ទាប់​ការមកដល់​របស់​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម Zlatan Ibrahimovic ក៏​អាចជួយ​ឲ្យ​ក្រុម​ប្រជែង​តំណែង​ជើងឯក​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​ក្រោយនេះ​។​
​ក្រុម Man Utd ភាព​តានតឹង​ជាង​៣​រដូវ​កាល ពោល​ចាប់តាំងពី​លោក Sir Alex Ferguson បាន​ចាក​ចេញពី​ក្រុម ប៉ុន្តែ​ឥឡូវនេះ​បាន​ជំនួស​មកវិញ​ដោយ​លោក Jose Mourinho ដែលជា​គ្រួ​បង្វឹក​ដ៏​មាន​បទពិសោធ​នឹង​ក៏បាន​ចុះហត្ថលេខា​ទិញ Henrikh Mkhitaryan, Eric Bailly និង កីឡាករ Ibrahimovic ដែលជា​កីឡា​ករព​ពេញ​ទៅដោយ​បទពិសោធ​មក​រួម​ក្រុម​ផងដែរ​។​
Ibrahimovic បាន​ស៊ុត​គ្រាប់​លើកដំបូង​របស់ខ្លួន​ឲ្យ​ក្រុម Man Utd ពេល​ឈ្នះ​លើក​ក្រុម Galatasaray ៥-២ កាលពី​សប្តាហ៍ ក្នុង​ប្រកួត​មិត្តភាព​ទេសចរណ៍ ហើយ De Gea បាន​ទទួលស្គាល់ថា​ខ្សែប្រយុទ្ធ​រូបនេះ​គឺជា​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​សម្រាប់​ក្លិប​នៅរ​ដួ​វ​ក្តៅ​ខាងមុខនេះ ។​
​អ្នកចាំទី​វ័យ​២៥​ឆ្នាំ​រូបនេះ បាន​និយាយ MUTV ថា «​វា​ពិតជា​ល្អ​សម្រាប់​ខ្សែប្រយុទ្ធ Zlatan ដែល​បាន​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​នេះ​អ្នក​អាច​មើលឃើញ​គាត់​គឺជា​កីឡាករ​កំពូល​នៅក្នុង​ក្រុម​, ដែលមាន​គុណភាព »​។​
​យ៉ាងណាមិញ​គេ​សង្កេតឃើញថា ក្រុម Man Utd កំពុងតែ​ខិតជិត​ដល់​ការចុះហត្ថលេខា​នាំយក​ខ្សែបម្រើ​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក​ពី​ក្រុម​សេះបង្កង់ Juventus គឺ​កីឡាករ Paul Pogba ផងដែរ​៕

Untitled-1