ឃាត់ខ្លួន​ជនជាតិ​ថៃ​ម្នាក់ និង​គ្រឿងញៀនជិត២០​គីឡូក្រាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បើក​ប្រតិបត្តិ​ការបង្ក្រាប​និង​ឃាត់ខ្លួន​បុរស​ជនជាតិ​ថៃ​ម្នាក់​ភ្លាមៗ​ជាមួយនឹង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(ICE) ទឹកកក ទម្ងន់ជិត២០​គីឡូក្រាម​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ល្ងាចម្សិលមិញ​នៅ​ចំណុច​ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ឆៃ យ៉ា​ភុង​ភិ​សៃ​ផាន់ ជនជាតិ​ថៃ អាយុ​៥២​ឆ្នាំ ត្រូវបាន​នាំខ្លួន​យកទៅ​ធ្វើការ​សាកសួរ​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​។ ប្រភព​បញ្ជាក់ថា មុន​ដល់​ឈាន​ការឃាត់ខ្លួន​ជនសង្ស័យ​កម្លាំង​ជំនាញ​បានធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​ភ្លាមៗ​ក្នុង​បទល្មើស​ជាក់ស្តែង​ជាមួយនឹង​ថ្នាំញៀនជិត២០គីឡូក្រាម​នោះ​៕

Untitled-1