តា​អាយុ​៧៦​ឆ្នាំ រំលោភ​ក្មេងស្រី​អាយុ​១១​ឆ្នាំ​សម្រេច​ជាង​១០​ដង ទើប​បែកការណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 August, 2016 ក+ ក-

​ខេត្តកណ្តាល​៖​សមត្ថ​ក​ចិ្ច​ធ្វើការ​ឃាត់ខ្លួន​តា​ចាស់​ល្មោភ​តណ្ហា​ម្នាក់​ក្រោយ​ប្រព្រឹត្តិ​អំពើ​រំលោភ​សេពសន្ថវៈ​ក្មេងស្រី អាយុ​ក្រោម​៥​ឆ្នាំ​ម្នា​ក់ជាង​១០​ដង ទើបតែ​បែកការណ៍​។ តាម​ការ​ឲ្យ​ដឹង​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល កន្លែងកើតហេតុ​នៅ​ចំណុច​វត្ត​ពោធិ៍​បាន ភូមិ​ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល​។​
​កុមារី​រងគ្រោះ​មាន អាយុ​១១​ឆ្នាំ ទីលំនៅ ភូមិ​ក្បាលដំរី​លើ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល ។ ចំនែកឯ​ជនសង្ស័យ​មានឈ្មោះ វ៉ាំ​ង សៅ ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ ក្បាល​កោះធំ ឃុំ​កោះធំ​(​ក​) ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ គណៈកម្មការ​វត្ត​ពោធិ៍​បាន ។​
​តាម​ការរាយការណ៍​បាន​ឲ្យ​ដឹ​ថា កន្លងមក​នៅក្នុង​អំឡុង​ថ្ងៃ​មិន​ចាំ ក្នុង​ខែ មករា ឆ្នាំ ២០១៦ វេលា​ម៉ោង​ប្រមាណ​០៩ និង​០០ នាទី ព្រឹក ក្មេងស្រី​រងគ្រោះ បាន​ទៅ​រៀន​នៅ​សាលាបឋមសិក្សា​ពោធិ៍​បាន​ដូច​សព្វដង​។ ពេលនោះ​នាង​ស្រេកទឹក បាន​ទៅសុំ​ទឹក​ឈ្មោះ វ៉ាំ​ង សៅ​(​ជនសង្ស័យ​) និង​ជា​គណៈកម្មការ​វត្ត​ពោធិ៍​បាន រួច​ឈ្មោះ វ៉ាំ​ង សៅ ក៏បាន​ឲ្យ​ទឹក និង នំ ទៅ​ហូប ។​ក្រោយពី​ញ៉ាំ​ទឹក និង​នំ​រួច ឈ្មោះ វ៉ាំ​ង សៅ ក៏បាន​នាំ​កុមារី ចូលទៅក្នុង​បន្ទប់​របស់ខ្លួន ក្នុង​វ​វត្ត​ពោធិ៍​បាន ហើយ​បានធ្វើ​សកម្មភាព អោបថើប​រាងកាយ​នាង និង​បាន​រួមភេទ​ជាមួយ​នាង​រហូត​បានសម្រេច​។​
​ក្រោយពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បានអោយ​លុយ​ទៅ​ក្មេងស្រី​រងគ្រោះ​ចំនួន​៣០០០៛ និង​ហាម​មិន​ឲ្យ​និយាយ​រឿងនេះ ប្រាប់​ឪពុកម្ដាយ​នាង​នោះទេ ។ លុះ​ក្រោយមក​នៅ​រាល់ពេល ដែល​ជនសង្ស័យ​បាន​ជួប និង​ក្មេងស្រី​រងគ្រោះ គឺ​តែងតែ​ឲ្យ​នំនែក​ទៅ​នាង រួច​ក៏​ល្បួង​នាង​យកទៅ​រួមភេទ​នៅ ក្នុង​បន្ទប់​ស្នាក់នៅ​របស់ខ្លួន និង​ជួនកាល​នៅក្នុង​ព្រៃ​ខាងមុខ​វត្ត​ពោធិ៍​បាន​។ ដោយ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​រួមភេទ​ជាមួយ​កុមារី នេះ​បានសម្រេច ជាង ១០ លើក​មកហើយ​គឺ​ចាប់តាំងពី​ខែមករា ឆ្នាំ ២០១៦ រហូតដល់​អំឡុង​ខែ កក្កដា ឆ្នាំ ២០១៦ មកម្ល៉េះ លុះ​នៅ​ថ្ងៃ​មិន​ចាំ​ក្នុង​ពាក់​កណ្ដាលខែ កក្កដា ឆ្នាំ ២០១៦ កុមារី​រងគ្រោះ​បាន​លួច​យកលុយ​ជនសង្ស័យ ចំនួន​ជាង ៣០០,០០០៛ ហើយ​ត្រូវបាន​ជនសង្ស័យ​ដឹង និង​បានមក​ប្រាប់​ដល់​លោកគ្រូ​បង្រៀន​ប្រចាំ​ថ្នាក់​របស់​កុមារី​រងគ្រោះ ទើប​មានការ​បែកធ្លាយ​រឿងហេតុ ដែល​ជនសង្ស័យ បាន​រួមភេទ​ជាមួយ​កុមារី នេះ​ឡើង​។​
​លុះ​នៅ​ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៦ ឪពុក​កុមារី​រងគ្រោះ ក៏​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ។ ក្រោយពី​ទទួលបាន​បណ្ដឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ សមត្ថកិច្ច​ជំនាញ បានធ្វើ​ការសាកសួរ ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ។ តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​ឆ្លើយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បានធ្វើ សកម្មភាព​រួមភេទ​ជាមួយ​កុមារី រងគ្រោះ បានសម្រេច ជាង ១០ លើក​មកហើយ​ប្រាកដ​មែន​។​
​ដោយ​ក្នុង​មួយ​លើកៗ​គឺ​ខ្លួន​តែងតែ​ឲ្យ​ប្រាក់​ពី ៣,០០០៛ ទៅ ១០,០០០៛ ដល់​កុមារី រងគ្រោះ រៀង​រាល់ដង​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបានធ្វើ​ការឃាត់ ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

Untitled-1