​រថយន្ត​ដឹក​កម្មករក្រឡាប់ជះ​មនុស្ស​ពេញ​ផ្លូវ​​នៅ​កំពង់ស្ពឺ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 August, 2016 ក+ ក-

ខេត្តកំពង់ស្ពឺ​៖​រថយន្ត​ដឹក​កម្មករ​-​កម្ម​ការ​នី​បាន​ក្រឡាប់​បណ្តាល​ឲ្យ​ជះ​មនុស្ស​ចេញពី​រថយន្ត​ដេក​ស្តូកស្តឹង​ពេញ​ផ្លូវ ដែល​ហេតុការណ៍​កើតឡើង​នា​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៦​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥១ ឋិត​នៅ​ភូមិ​ភ្នំ​តូច ឃុំ​-​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​
​តាម​ប្រព​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A 3787 ដឹក​កម្មករ​-​កម្ម​ការ​នី​ចំនួន​៤០​នាក់ បាន​បើកបរ​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​រេ​ចង្កូត​ក្រឡាប់ ជះ​មនុស្ស​មកលើ​ផ្លូវ​តែម្តង​។ មាន​កម្មករ​ចំនួន​២០​នាក់​បាន​រងរបួស ក្នុងនោះ​៨​នាក់​របួសធ្ងន់​ត្រូវបាន​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ និង​គ្លីនិក​នៅ​ជិតៗ​នោះ​៕

2-16-114-13-1