បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការខេត្ត​ពាក់ព័ន្ធ​នឹង​ករណី​ជូ​ញ​ដូរ​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 August, 2016 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​ជនសង្ស័យ​ក្នុងករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នៅ​ស្រុក​ស្នួល ដោយ​ត្រូវ​កម្លាំង​នគរបាល​ស្រុក ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក ធុច បញ្ច​សន្តិភាព ព្រះរាជអាជ្ញារង ចុះ​ចាប់​ឃាត់​កាលពី​រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦​កន្លងមកនេះ ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​បញ្ជូនទៅ​តុលាការ​ខេត្តក្រចេះ​។​
​លោក​វរសេនីយ៍ទោ គង់ ស៊ីដន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់ គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ធំ​មួយ​នៅ​ស្រុក​ស្នួល ត្រូវបាន​នគរបាល​ស្រុក ឆ្មក់​ចុះ​ឡោម​ព័​ទ្ឋ​លំនៅដ្ឋាន​បង្ក្រាបបាន ក្រោយមក​ត្រូវបាន​បញ្ជូនមក​ធ្វើការ​សាកសួរ​បន្ថែម​ធ្វើ​កំណត់ហេតុ និង​ធ្វើ​តេស​រកឃើញ​សារធាតុ​ញៀន​ពិតប្រាកដ​ហើយ​នោះ គឺ​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​បញ្ជូន​ជនសង្ស័យ​ទាំង ២​នាក់ ខាងលើ ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​០២ ខែសីហា​នេះ ។​
​លោក គង់ ស៊ីដន បាន​បញ្ជាក់ថា ជនសង្ស័យ ២​នាក់​នោះ ទី​១​ឈ្មោះ ឈួន រះ អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​សំ​រ៉ង ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ជននេះ ត្រូវ​នគរបាល កំណត់ថា ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម ។ ហើយ​ជន សង្ស័យ​រូបនេះ ជា​មុខសញ្ញា​មិន​រាងចាល​ធ្លាប់​ជាប់​ព័​ន្ឋ​នាគារ​ម្តង​រួចមកហើយ​ពាក់​ព័​ន្ឋ​និង​ករណី​ជួញដូ​គ្រឿងញៀន ។​
​ជនសង្ស័យ​ទី​២​ឈ្មោះ រដ្ឋ ចាន់ អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​ស្នួល ក៏​ត្រូវបាន​កម្លាំង​នគរបាល ចាប់​ឃាត់​ខណៈដែល​ជនសង្ស័យ​រូបនោះ កំពុងតែ​ចូលទៅ​ទិញ​គ្រឿងញៀន ទីតាំង​ខាងលើ ដោយ​កម្លាំង​សមត្ថកិច្ច បាន​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹក​ក ចំនួន ១១​កញ្ចប់​តូចធំ ស្មើនឹង​៤,៦៣​ក្រាម ដែល​ជនសង្ស័យ បាន​លាក់ទុក​នៅក្នុង​លំនៅដ្ឋាន​នោះ ។​
​លោក នាយការិយាល័យ​គ្រឿងញៀន បានបញ្ជាក់​បន្ថែមថា ពេលនេះ​ជនសង្ស័យ​ទាំងពីរ​រួមទាំង​គ្រឿងញៀន ដែល​បាន​បង្ក្រាប គឺ​ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ចាត់​បញ្ជូន​ទៅកាន​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៦ នេះហើយ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​យោងតាម​របាយកាណ៍រ​បស់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ថ្ងៃទី​១៥ មិថុនា ដល់​ថ្ងៃទី​១៥ កក្កដា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល បង្ក្រាបបាន​ចំនួន ៤​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៦​នាក់ និង​ដកហូត​វត្ថុ​តាំង​បាន គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ៤៣​កញ្ចប់ ស្មើនឹង​៤០,៦៤​ក្រាម​៕

13940077_1746301705608392_551108957_o13902094_1746301712275058_925026329_o13883813_1746301708941725_1257419595_n