គោមួយ​ក្រោល​ត្រូវ​រន្ទះបាញ់​ងាប់​​នៅខេត្ត​ក្រចេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 August, 2016 ក+ ក-

​ខេត្តក្រចេះ​៖​បាតុភូត​រន្ទះបាញ់​បានធ្វើ​ឲ្យ​មានការ​ភ័យរន្ធត់​យ៉ាងខ្លាំង​នៅវេលា​ម៉ោង​ប្រមាណ​៨​យប់ ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៦ ខណៈដែល​រន្ទះបាញ់​សម្លាប់​សត្វ​គោ​នៅក្នុង​ក្រោល​អស់​ចំនួន​១៤​ក្បាល​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ចំណុច​ភូមិ​អូរ​តា​ណឹ​ង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។​
​ប្រជាពលរដ្ឋ​បង្ហាញ​នូវ​ក្តីកង្វល់​យ៉ាងខ្លាំង ចំពោះ​បាតុភូត​រន្ទះបាញ់​នេះ ព្រោះតែ​កើតឡើង​ជា​ញឹក​ញ៉ាប់​និង​បន្តបន្ទាប់ ព្រមទាំង​ប្រហារជីវិត​មនុស្ស​សត្វ​ជាច្រើន​មកហើយ​ក្នុងពេលដែល​សមត្ថកិច្ច​ជំនាញ​បាន​ត្រឹម​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​តែ​មិន​ដាក់ចេញ​នូវ​វិធានការ​៕

456