សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ដាំ​កូនឈើ​នៅ​ស្រុក​សង្កែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 August, 2016 ក+ ក-

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៦ ក្នុង​ពិធី​ដាំ​កូនឈើ​សម្ដេច ក្រឡាហោម​សខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក​បាន​អញ្ជើញ​ចូលរួម​ដាំ កូនឈើ​ចំនួន​៥២០០​ដើម​នៅ​ចំណុច​ទីតាំង​លើ​ខ្នង​ទំនប់ អូរ​សណ្តា​ស់ ភូមិ​អូរ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​
​ដើមឈើ​ដែល​ដាំ​នាពេលនោះ​មាន​២​ប្រភេទ​ដូចជា ប្រភេទ​ផ្កា មាន​ឈើ​ត្របែកព្រៃ លឿង​រាជ និង​ឈើ​ក្រ​ក្ងោក ក្រៅពីនេះ​ឈើ សំណង់​មាន ឈើ​គ្រញូង ឈើទាល គី​លេន និង​គគីរ​។​
លោក ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាត់ដំបង​លោក​បាន​លើកឡើងថា ថ្នាល​បណ្តុះ​កូនឈើ​ទាំងអស់​មាន​៨​កន្លែង នៅតាម​បណ្ដា​ស្រុក មាន​កូនឈើ​ចំនួន​១១​ម៉ឺន​ដើម​។ លោក​បន្តថា​
​ដោយមាន​ការសហការ​ជាមួយ​អង្គការ​ជា​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុង​មូលដ្ឋាន បាន​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្ត​ភាព ដោយបាន​បង្កើត សហគមន៍​ព្រៃឈើ​០៧​កន្លែង​មាន​៖​ស្រុក​កំរៀង ភ្នំព្រឹក ប​វេ​ល សំឡូត រតនៈមណ្ឌល បាណន់ និង​រុក្ខ​គី​រី​។
​សម្តេច​ក្រឡាហោម ស ខេង បាន​កោតសរសើរ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​បង្ករ​លក្ខណៈ​ការពារ​សុវត្ថិភាព​ជូន ប្រជាពលរដ្ឋ រស់​នៅបាន​ស្រួល​និង​សប្បាយចិត្ត​ពិសេស​ការពារ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​និង​មានការ​សហការ​ល្អជា​មួយ​គ្នា​។ សម្តេច​បាន​បញ្ជាក់ថា សម្តេច​នឹង​គៀក​ស្មារ​ជាមួយនឹង​ឯ​/​ឧ ច័ន្ទ សុផល ក្នុងការ​អភិវឌ្ឍ​បាត់ដំបង និង​ចូលរួម​ដាំ​កូនឈើ​ជាមួយនឹង​ប្រជាពលរដ្ឋ ក្នុង​ខេត្តបាត់ដំបង និង​ចូលរួម​ការពារ​សម្បត្តិ​ធម្មជាតិ​នានា​។ ទន្ទឹមនឹងនោះ​សម្តេច​បាន​កើន​រំលឹក​ដល់​យុវជន និង​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា អញ្ជើញ​រួសរាន​ទៅធ្វើ​អត្ត​សញ្ញាប័ណ្ណ​​៕

13900658_1746370178934878_675830126_n
13900680_1746370262268203_766929126_n13883649_1746370112268218_248242579_n13936780_1746370135601549_1266494853_n13936773_1746370458934850_1316349712_n13900449_1746370272268202_787958186_n