ម្សិលមិញ​ឃាត់ខ្លួន​មនុស្ស​១៦​នាក់​ពាក់ព័ន្ធ​​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៧​ករណី ឃាត់​មនុស្ស​១៦​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​៩​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៧​នាក់ រឹបអូស​បាន​មេ​តំ​ហ្វេ​តា​មីន (ice) ១២.៧៨​ក្រាម​, ១​កញ្ចប់​ធំ និង​២​កញ្ចប់​តូច​, មេ​តំ​ហ្វេ​តា​មីន (wy) ០.២០​ក្រាម​។
​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​បញ្ជាក់ថា ទីតាំង​ដែល​បង្ក្រាបបាន​រួមមាន​ទី​១. ភ្នំពេញ បង្ក្រាប​២​ករណី ឃាត់ខ្លួន​៧​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់​តូច​, ទី​២.​កោះកុង បង្ក្រាប​១​ករណី​ឃាត់ខ្លួន​២​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ០.៦៨​ក្រាម​, ទី​៣.​ព្រះសីហនុ បង្ក្រាប​១​ករណី​ឃាត់ខ្លួន​៤​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ៦​ក្រាម​, ទី​៤.​ព្រៃវែង បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ១​កញ្ចប់​ធំ និង​១​កញ្ចប់​តូច​, ទី​៥.​កំពង់ស្ពឺ បង្ក្រាប​១​ករណី​(​ដីការ​) ឃាត់ខ្លួន​ម្នាក់ និង​ទី​៦. បាត់ដំបង​បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ៦.១០​ក្រាម​, មេ​តំ​ហ្វេ​តា​មីន​(wy) ០.២០​ក្រាម​៕

13940077_1746301705608392_551108957_o