​បេក្ខជន​ប្រឡង​ជាប់បាក់ឌុប​ឆ្នាំនេះ​មាន​ពិន្ទុ​ត្រឹម​២២៤
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ការរៀបចំ​ការប្រឡង សញ្ញាបត្រ​បាក់​ឌុប​ឆ្នាំ​២០១៦​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំនេះ ក្រសួង​កំណត់​យក​ពិន្ទុ​ចំនួន​២២៤​ពិន្ទុ​គឺជា​ប់​។​
​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា វិញ្ញាសារ​ក្នុងការ​ប្រឡង​បាក់​ឌុប​ខាងមុខនេះ នៅតែ​ដដែល​មិន​បន្ធូរ​នោះទេ​។ លោក​បន្ថែមទៀតថា កាលពី​ប្រឡង​បាក់​ឌុប​ឆ្នាំមុនៗ សង្កេតឃើញថា បេក្ខជន​ប្រឡង​មានការ​ធ្លាក់​ច្រើន លើ​មុខវិជ្ជា​គណិតវិទ្យា ហើយ​បេក្ខជន​ជាប់​ច្រើន ក្នុង​មុខវិជ្ជា​ភាសា​ខ្មែរ​។​
​លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ឲ្យ បេក្ខជន​ប្រឡង​ទាំងអស់ សូម​មក​មណ្ឌល​ប្រឡង​ឲ្យ​មាន​មុន​ម៉ោង ដើម្បី​ងាយស្រួល​ដល់​ការប្រឡង ការពារ​ភាពយឺតយ៉ាវ​ការប្រឡង​។ ជាពិសេស​ជាង​នេះ លោក​បាន​ជំរុញ​ឲ្យ​បេក្ខជន ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​ថែរក្សា​សុខភាព​ឲ្យ​បានល្អ ដើម្បី​ត្រៀមប្រឡង​នៅ​ថ្ងៃ​២២ ខែសីហា ខាងមុខនេះ ដែល​នៅសល់​មិន​ដល់​១​ខែ​ទៀត​នោះទេ​៕

164331861659197