វាយប្រហារ​ដោយ​កាំបិត​នៅ​ក្រុង​ឡុង​ដ៍​សម្លាប់​ស្ត្រី​ម្នាក់ និង​របួស៦នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 August, 2016 ក+ ក-

អង់គ្លេស​៖​ស្ត្រី​ម្នាក់​ស្លាប់ និង​រងរបួស​៦​នាក់​ក្នុង​ហេតុការណ៍​វាយប្រហារ​ដោយ​ប្រើប្រាស់​កាំបិត​មួយ​នៅ​តំបន់ Russell Square នៅ​កណ្តាល​ទីក្រុង​ឡុង​ដ៍ ចក្រ​អង់គ្លេស​។ នេះ​បើ​យោងតាម​ព័ត៌មាន BBC ចេញផ្សាយ​មុននេះ​បន្តិច​។
​បុរស​ម្នាក់​ដែល​ប្រើ​កាំបិត​ចាក់​សម្លាប់​មនុស្ស ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ផងដែរ​។ ប៉ូលិស​បាន​និយាយថា នៅ​មិនទាន់​ដឹងថា ជា​អំពើ​ភេរវកម្ម ឬ​យ៉ាងណា​នោះទេ កំពុង​ស្រាវជ្រាវ​៕

_90668569_mediaitem90668442_90668522_mediaitem90668441